អាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៏លើកទឹកចិត្តដល់បងប្អូននារីលើកកម្ពស់តម្លៃវប្បធ៌ម

វិទ្យុជាតិកម្ពុជា៖ ដោយ គឹមហឿនស្ទឹងត្រែង ០៤/០៣/ ២០២០


ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៏ លើកទឹកចិត្តឲ្យបងប្អូនស្ត្រីបង្កើនការលើកកំពស់ វប្បធម៌អរិយធម៌ខ្មែរ ឲ្យកាន់តែប្រសើរឡើង ជៀសវាងការចម្លងយកវប្បធម៌បរទេស ដែលនាំឲ្យអរិយធម៌ខ្មែរ យើងមានការធ្លាក់ចុះ ។
ក្នុងពិធីអបអរសាទរខួបលើកទី១០៩ទិវានារិអន្តរជាតិ០៨មីនានៅសណ្ឋាគាររស្មីពេជ្យខេត្តស្ទឹងត្រែងកាលពីថ្ងៃទី០៣ខែមីនាឆ្នាំ២០២០ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍មានប្រសាសន៍ថា៖ ខ្មែរយើងមានប្រពៃណីល្អផូរផង់តាំងពីដើមរៀងមកហើយដូនតាយើងបានកំណត់ថា វប្បធម៌ជាមេនៃប្រាជ្ញា- ជាមេនៃការសិក្សា ជាមេនៃសិល្បៈ និងជាអត្តសញ្ញាណជាតិយ៉ាងសំខាន់បំផុត ។
ឯកឧត្តមមានប្រសាសន៍ទៀតថាៈ ដូចនេះបងប្អូនស្ត្រីយើងនាំគ្នាចូលរួមលើក កម្ពស់អរិយធម៌ វប្បធម៌ខ្មែរ ឲ្យបានខ្ពង់ខ្ពស់ រាប់តាំងពីការស្លៀកពាក់ឡើងទៅ។

លោកជំទាវ ស៊ឹម ខេងខាំ អនុប្រធាន និងជាប្រធានក្រុមការងារយេនឌ័រ អាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍បានអះអាងនឹងខិតខំរួមគ្នាប្រកាន់ភ្ជាប់នូវវប្បធម៌ អរិយធម៌របស់ខ្មែរឲ្យបានភ្ជាប់ខ្ជួនដើម្បីធ្វើជាគំរូល្អ សំរាប់យុវជន យុវតីជំនាន់ក្រោយ ដើម្បីអនុវត្តតាម ។
លោកជំទាវមានប្រសាសន៍ថា៖ កន្លងមកថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលក៏បានណែនាំឲ្យបងប្អូនស្រ្តីយើងបញ្ឈប់ការស្លៀកពាក់លិចលើលិចក្រោមបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គមផងដែរ ព្រោះវាជា ទង្វើរមួយមិនល្អ ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌របស់ខ្មែរយើង ក្នុងពេលដែលវប្បធម៌បរទេសមួយចំនួនមានលំហូរចូលមក ។
សូមបញ្ជាក់ថា៖អាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៏បានធ្វើពិធីអបអរសាទរខួបលើកទី១០៩ទិវានារិអន្តរជាតិ០៨មិនាឆ្នាំ២០២០ ក្រោមប្រធានបទ (មានសន្តិភាព មានការលើកកំពស់យេនឌរ័ )ក្នុងគោលបំណងលើកកំពស់វប្បធម៌ អរិយធម៌ ឲ្យមានភាព ល្អផូរផង់ តរៀងទៅ។