ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់ ៥,៣២៨ករណី

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


កូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃពុធនេះថា បានរកឃើញអ្នកឆ្លងថ្មីនៃមេរោគ COVID-19 ១៤២នាក់បន្ថែមទៀត នាំឲ្យចំនួននៃការឆ្លងសរុបកើនដល់ ៥,៣២៨នាក់ នៅទូទាំងប្រទេស។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅ ថ្ងៃ ទី០៤ ខែមីនា ឆ្នាំ ២០២០។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KCDC) បានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ ភាគច្រើននៅក្រុងដេហ្គូ(Daegu) ស្ថិតនៅភាគអាគ្នេយ៍ ដែលជាកន្លែងផ្ទុះជំងឺនេះ និងនៅខេត្តគ្យុងសាងខាងជើង។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់ ៥,៣២៨ករណី ខណៈអ្នកស្លាប់មានចំនួន៣២នាក់ ដែលភាគច្រើនជាមនុស្សមានវ័យចាស់ជរា៕
ប្រភព៖សារព័ត៌មាន Channel News Asia