សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខា ភិបាលលើកទី៤១

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត៖

នៅរសៀលថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិ បាលលើកទី៤១ បន្ទាប់ដំណើរការរយះពេល១ថ្ងៃកន្លះនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។
ឯកឧត្តមសាស្រ្តាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍និងរបាយការណ៍សង្ខេបស្ដីពីលទ្ធផលនៃសន្និបាតសុខាភិបាលលើកទី៤១ថា ការងារសុ ខាភិបាល គឺជាការងារអាទិភាព និងចាំបាច់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមានសុខភាពមិនល្អ នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋ កិច្ច និងការអភិវឌ្ឍន៍របស់ជាតិផងដែរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើវិស័យសុខាភិបាលនេះចាប់តាំ ងពីក្រោយរំដោះ ប្រទេសចេញពីរបបប្រល័យពូជ សាសន៍ប៉ុលពត។ ដើម្បីធ្វើឲ្យវិស័យសុខាភិ បាលនេះ វិវឌ្ឍន៍ជាមួយភាពល្អប្រសើរនោះ រាជរដ្ឋាភិ បាល បានទម្លាក់ថវិកាជាតិខ្ពស់ជាងគេទៅក្នុងវិស័យសុខាភិ បាលលើការចំណាយចរន្តប្រចាំឆ្នាំរបស់ខ្លួន ។ ជាក់ស្តែងនៅឆ្នាំ២០២០នេះ ថវិកា
ជាតិជាង ៤០០លានដុល្លារ ត្រូវបានបញ្ចេញ ដើម្បីប្រើប្រាស់ក្នុងវិស័យសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានឱ្យដឹងថា អង្គសន្និបាតរយៈពេលមួយថ្ងៃកន្លះនេះ បានពិនិត្យរបាយការណ៍សមិទ្ធផល និងវឌ្ឍន ភាពនៃវិស័យសុខាភិបាលឆ្នាំ២០១៩ និងបានពិភាក្សាផ្លាស់ប្តូរយោបល់លើប្រធានបទសំខាន់ៗ ដើម្បីវាយតម្លៃវឌ្ឍនភាព កំណត់បញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីដោះស្រាយបញ្ហាប្រឈ មទាំងនោះ ក្នុងគោលដៅលើកកម្ពស់ការផ្តល់សេ វាសុខាភិបាល និងពង្រឹងប្រព័ន្ធសុខាភិបាលក្នុងឆ្នាំ ២០២០ និងឆ្នាំខាងមុខ ឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា អង្គសន្និបាតបានធ្វើការកត់សម្គាល់ថា សមិទ្ធផល និងវឌ្ឍន ភាពដែលវិស័យសុខាភិបាលសម្រេចបាននៅឆ្នាំ២០១៩ គឺអាស្រ័យជាចម្បងដោយរាជរដ្ឋាភិ បាលបានរក្សាស្ថេរភាពនយោបាយ សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាពិសេសការគាំទ្រដ៏រឹងមាំដល់វិស័យសុខាភិបាលរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការជួយឧបត្ថម្ភគាំទ្រយ៉ាងស្វិតស្វាញ និងដោយទឹកចិត្ដស្មោះសរបំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ឥស្សរៈជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា និងជាឥស្សរៈជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ។
អង្គសន្និបាតបានកត់សម្គាល់ផងដែរថា សូច នាករសុខភាពមួយចំនួននៃកម្មវិធីសុខភាពបន្តពូជ មាតាទារក កុមារ និងអាហារូបត្ថម្ភ ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ជំងឺមិនឆ្លង និងបញ្ហាសុខ ភាពសាធារណៈ ត្រូវបានកត់សម្គាល់ដោយវឌ្ឍន ភាព។ ជារួមកម្រិតនៃការប្រើប្រាស់សេវាថែទាំសុខភាពបានកើនឡើង ក្នុងនោះការពិនិត្យជំងឺក្រៅ កើនលើសឆ្នាំ២០១៨។ ចំនួនអ្នកជំងឺសម្រាកព្យាបាលកើនលើសឆ្នាំ២០១៨ ធ្វើឱ្យអត្រាប្រើប្រាស់គ្រែទូទាំងប្រទេសខ្ពស់រហូតដល់ ១០៦,៨% នៃចំនួនគ្រែសរុប ១៣.៤៦៤គ្រែ ។ រីឯអត្រាស្លាប់នៃអ្នកជំងឹសម្រាកពេទ្យស្ថិតក្នុងកម្រិត ០,៦២% ទាបជាងឆ្នាំ២០១៨ ដែលមានអត្រា ០,៧២%។