គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព មន្ត្រីរបស់ខ្លួន

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រីរាជការរបស់  ខ្លួនរយៈពេល៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព ជំរុញឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់មានសមត្ថ  ភាពគ្រប់គ្រាន់ក្នុង  ពេលបំពេញការងារ ។

យោងតាមសេចក្តីប្រកាសព៍ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.បបានឲ្យដឹងថា ដើម្បីឲ្យមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាន់តែមានតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាព ខ្ពស់ទាក់ទងនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត រួមនឹងការបោះឆ្នោតនៅពេលខាងមុខ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំវគ្គបណ្តុះបណ្តាលការពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ (ជិតវិមានឯករាជ្យ) ។
ប្រភពដដែលបានបន្តថា ប្រធានបទសំខាន់ៗក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត,ការគ្រប់គ្រងរដ្ឋបាល និងការបោះឆ្នោត , ការគ្រប់គ្រងការងារប្រតិបត្តិការ និងការបោះឆ្នោត ,ការគ្រប់គ្រងហិរញ្ញវត្ថុ និងការបោះឆ្នោត ៕