មជ្ឈមណ្ឌលបោសសម្អាតមីនកម្ពុជាប្រចាំនៅខេត្តស្ទឹងត្រែងបានយកគ្រប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះចេញពីផ្ទៃដីចំាការប្រជាពលរដ្ឋហើយ

វិទ្យុជាតិកម្ពុជា៖លោក គឹមហឿន ស្ទឹងត្រែង

MC៖គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងកាកសំណល់សល់ពីសង្គ្រាមនៅតែជាបញ្ហាប្រឈមបង្កផលប៉ះពាល់ដល់បងប្អូនប្រជាកសិករអ្នកធ្វើស្រែចំការ ករណីនេះមន្ត្រីផ្នែក មជ្ឈមណ្ឌលបោស សម្អាតមីនកម្ពុជាប្រចាំនៅខេត្តស្ទឹងត្រែងណែនាំឱ្យប្រជាពលរដ្ឋយើងលើកកម្ពស់ការប្រុង ប្រយ័ត្នខ្ពស់។
ក្នុងសកម្មភាពប្រមូលគ្រាប់យុទ្ធភណ្ឌសល់ពីសម័យសង្គ្រាម នៅភូមិរាជានុកូល សង្កាត់ក្រុង ខេត្តស្ទឹងត្រែងថ្ងៃទី០២មីនា លោកឌីដារ៉ា មន្ត្រីមជ្ឈមណ្ឌលបោសសម្អាតមីនកម្ពុជាប្រចាំនៅខេត្តនេះបានគាត់សំគាល់ថា៖ប្រជាពលរដ្ឋពួកគាត់មានការយល់ដឹងច្រើនដោយបងប្អូនពេលធ្វើស្រែចំការប្រទះឃើញគ្រាប់ឬកាកសំណល់សល់ពីសង្គ្រាម រាយការណ៍មកអាជ្ញាធរពាក់ព័ន្ធបានទាន់ពេលវេលា។
លោក បានពន្យល់បន្ថែមថា៖ហេតុផលទាំងនេះ បើបងប្អូនប្រទះឃើញគ្រប់ឬមានការសង្ស័យណាមួយ ត្រូវ បោះបង្គោលយកខ្សែហ៊ុព័ទ្ធ ចៀសវាងមនុស្ស ឬសត្វចូលជិត និងការពារកុំឱ្យមានភ្លើងផ្សែងឆាបឆេះអាចបង្កគ្រោះថ្នាក់។
លោកថា៖ក្រុមការងារនិងយកគ្រាប់នេះទៅកំទេចចោល ដើម្បីកុំឱ្យប្រជាពលរដ្ឋយើងមានការភ័យខ្លាច ហើយប្រសិនបើបងប្អូនបានជួបប្រទះឃើញផ្សេងៗទៀតត្រូវឆាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត។
លោកឡុងលីប៉ូកសិករនៅភូមិនេះ បានបញ្ជាក់ថា៖គ្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតែមានសេសសល់គាប់ក្នុងដីនៅឡើយព្រោះនៅពេលគាត់កាប់កោះដាំដំណាំចេះតែជួបប្រទះឃើញគ្រាប់នេះ។
លោកថា៖កាត់សំណល់ទាំងនេះប្រឈមដល់ប្រជាកសិករជាអ្នកធ្វើស្រែចំការនិងបង្កឱ្យមានការភ័យខ្លាចព្រោះគ្រាប់ដែលប្រទះឃើញនេះវានៅមិនទាន់ផ្ទះនៅឡើយទេ។(សម្លេង)
សូមបញ្ជាក់ថា៖សកម្មភាពដែលមន្ត្រីជំនាញឬក្រុមមជ្ឈមណ្តលបោសសម្អាតមីន (ហៅថាស៊ីម៉ាក់) មកជួយយកគ្រាប់ទៅកំទេចចោលនេះ ជាកិច្ចការងារប្រកបដោយ មនុស្សធម៌ជួយរំដោះបានផ្ទៃដីសម្រាប់ឱ្យកសិករបានប្រកបមុខរបរធ្វើស្រែចំការមានសុវត្ថិភាព៕