ក្រសួងដែនដី នឹងបន្តផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ជូនដល់និស្សិត និងប្រជាពលរដ្ឋ នៅទូទាំង២៥រាជធានី ខេត្ត

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក វ៉ែន សុវុទ្ធី

MC:ក្រសួងដែនដីនិងបន្តផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ជួននិស្សិតនិងប្រជាពលរដ្ឋនៅទូទាំង២៥រាជធានីខេត្ត ដើម្បីធានាសន្តិសុខសុវត្ថិភាពសំណង់របស់ប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថា ការផ្សព្វផ្សាយច្បាប់ស្តីពីសំណង់នេះទៅដល់និស្សិតនិងប្រជាពលរដ្ឋ គឺដើម្បីជំរុញឲ្យការអនុវត្តន៍ច្បាប់សំណង់នេះ ស្របទៅតាមលិខិតបទដ្ឋានគតិយុត្តិ និងធានាប្រសិទ្ឋិភាពសំណង់ឲ្យមានគុណភាពរឹងមាំ។

មានប្រសាសន៍ ពិធីបើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ជូនក្រុមហ៊ុនសំណង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ កាលពីព្រឹកថ្ងៃទី២ខែមីនានេះនាសណ្ឋាគារ ហ្គាឌិន ស៊ីធី ឯកឧត្តមបានបញ្ជាក់ថា សព្វថ្ងៃនេះក្រសូងបានផ្សព្វផ្សាយជូននិស្សិតនិងប្រជាពលរដ្ឋបានបីខេត្ត រួចមកហើយ ។

ហើយក្រសួងនិងបន្តផ្សព្វផ្សាយបន្ថែមទៀតនៅទូទាំងប្រទេស អំពីនីតិវិធីក្នុងការសុំសិទ្ធិសាងសង់ ជួសជុល ឬរុះរើ ដើម្បីឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ និងធានាសុវត្ថិភាពសំណង់។
សំឡេង៖ «ខ្ញុំនឹងធ្វើការផ្សព្វផ្សាយទៅដល់និសិ្សតនៅតាមវិទ្យាស្ថានជាច្រើនទៀតនិងប្រជាពលរដ្ឋនៅតាមបណ្តាលខេត្តដែលសព្វថ្ងៃនេះបានធ្វើបីខេត្តរួចមកហើយបន្ទាប់មកយើងធ្វើនៅទូទាំង២៥រាជធានីបុកទាំងភ្នំពេញផងដែរ។ រួចយើងប្រជុំជាមួយព្រះរាជអាជ្ញានិងមេធាវីទៀតអំពី ច្បាប់សំណង់ដើម្បីឲ្យការអនុវត្តន៍ច្បាប់ស្របទៅតាមលិខិតបទដ្ឋានស្របតាមផងដែរ ។
ឯកឧត្តមបានបញ្ជាក់ទៀតថា គោលបំណងនៃច្បាប់ស្តីពីសំណង់ គឺទប់ស្តាត់និងធានានូវគុណ សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រទ្យសម្បត្តិនិងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណៈជន»។
សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២០នេះ បានបើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ជូនក្រុមហ៊ុនសំណង់មានចំនួន១៥៨ក្រុមហ៊ុន ក្រុមហ៊ុនសំណង់សិក្សាគម្រោងប្លង់មានចំនួន ២៧ក្រុមហ៊ុន និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ជាង១០០ក្រុមហ៊ុនចូលរួមផងដែរ៕