ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងអាជ្ញាធរខេត្តពោធិសាត់ជួបប្រជុំគ្នាបង្ហាញការរីកចំរើន និងបញ្ហាប្រឈមរបខេត្ត

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ឯកឧត្តម ជា ជេដ្ឋប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តនិងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធនឹងវិស័យរបស់គណៈកម្មការទី២ព្រឹទ្ធសភានៅសាលប្រជុំរបស់សាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។

គោលបំណងរបស់គណៈកម្មការ ដែលចុះមកកាន់ខេត្តពោធិ៍សាត់នាពេលនេះ គឺដើម្បីឈ្វេងយល់កាន់តែស៊ីជម្រៅបន្ថែមទៀត លើបញ្ហាមួយចំនួនរួមមាន៖  ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺក្នុងបុព្វបទថ្មីនៃការផ្ទេរធនធានមនុស្ស និងថវិកាឱ្យដល់មូលដ្ឋាន និងវឌ្ឍនភាពនៃការអភិឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ  ។

ឈ្វេងយល់ពីប្រសិទ្ធភាពគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានក្រុង ស្រុក ខណ្ឌ ការអនុវត្តថវិកាថ្នាក់ក្រោម ការធ្វើគម្រោងអភិវឌ្ឍមូលដ្ឋាន ការប្រើប្រាស់មូលនិធិសង្កាត់ និងបញ្ហាប្រឈម សមត្ថភាពក្នុងការកសាង និងអនុវត្តគម្រោងអភិវឌ្ឍថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់របស់ខេត្ត ការចូលរួមអភិវឌ្ឍន៍មូលដ្នានរបស់អង្គការមិនមែនរដ្ឋាភិបាលជាដើម៕