ប្រទេសអ៊ីស្រាអែលរៀបចំការបោះឆ្នោតសភាជាលើកទីបី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួ  ​ (០២.០៣.២០)

អ៊ីស្រាអែល៖ តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានឲ្យដឹងថា  ប្រទេសអ៊ីស្រាអែល បានធ្វើការបោះឆ្នោតជ្រើសរើសសភារបស់ខ្លួននៅថ្ងៃចន្ទនេះ  ដែលនេះ ជាការបោះឆ្នោតជាលើកទីបី  ក្នុងរយៈពេលមិនដល់មួយឆ្នំា ផង ។

យោងតាមការជូនដំណឹងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត  ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចំនួនជិត ៦,៥ លាននាក់ បានទៅបោះឆ្នោត នៅទូទំាងប្រទេស   ។

បន្ទាប់ពីការបោះឆ្នោតចំនួន ពីរលើក នៅក្នុងឆ្នំា​ ២០១៩ មក   ការស្ទង់មតិដែលបានធ្វើឡើងកាលពីថ្មី ៗ  នេះ  បានបង្ហាញថា   ប្រទេសអ៊ីស្រាអែលអាចនឹងជួបភាពទាល់ច្រកផ្នែកនយោបាយ  ដោយសារគណៈបក្សធំ ៗ  ពីរ ដែលឈរឈ្មោះបោះឆ្នោត  បានទទួលចំនួនអាសនៈស្មើគ្នានៅក្នុងសភា ។​