អគ្គស្នងការនគរបាលជាតិដាក់វិធានការឱ្យកម្លាំងសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែងបង្កើនការបង្ក្រាបគ្រឿង

វិទ្យុជាតិកម្ពុជា៖ គឹមហឿន ស្ទឹងត្រែង

Mc៖ អគ្គស្នងការនគរបាលជាតិបានដាក់វិធានការឱ្យកម្លាំងនគរបាលខេត្តស្ទឹងត្រែងបង្កើនកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ទអនុវត្តកត្តាច្បាប់មុន ការអប់រំឱ្យមានប្រសិទ្ធភាព ចាប់ពីឆ្នាំ២០២០នេះទៅ។

ក្នុងពិធីប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តស្ទឹងត្រែងកាលពីថ្មីៗនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងខ្ពង់ខ្ពស់សម្តេចក្រឡាហោមស ខេងឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមានហាផ្ទៃ មានប្រសាសន៍ដាក់វិធានការឱ្យគ្រប់កំលាំងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តស្ទឹងត្រែងបង្កើនកិច្ចសហគារគ្នាឱ្យបានសកម្ម រួមគ្នាអនុវត្តផែនការនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព   ហើយករណីពិសេសនោះ  គឹនៅដំណាច់ឆ្នាំ២០២៩ធ្វើឱ្យ (រាំងការសាលនៅកម្ពុជាគ្មានការប្រើប្រាស់គ្រឿនញៀន)។

ឯកឧត្តមនាយឧត្តមសេនីយ៍បន្ថែមថា៖ផែនការនេះ  ត្រូវអនុវត្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន- ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍-ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព-រៀបចំឱ្យមានកម្លាំងប្រចាំបញ្ជា-ដែលជាកិច្ចការងារចំបង  ក្នុងការបង្កើនសុខសុវត្ថិភាពសង្គម និងផ្តល់នូវសេចក្តីសុខដល់ប្រជាពលរដ្ឋ។

ឯកឧត្តមនាយឧត្តមសេនីយ៍មានប្រសាសន៍បន្តថា៖ចាប់ពីឆ្នាំ២០២០នេះតទៅគ្រប់កម្លាំងសមត្ថកិច្ចផ្លាស់ប្តូរការងារអនុវត្ត -បង្កា -បង្រ្កាប- គ្រប់សកម្មភាព-គឺអនុវត្តវិធានការច្បាប់ទី១និងវិធានការអប់រំមកទី២វិញ-ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យបានឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

 

លោក ឧត្តម សេនីយ៍ត្រី អូតស៊ីវុត្ថា ទើបចូលកាន់តំណែងជាស្នងការនគរបាល បានប្តេជ្ញាអនុវត្តតាមការណែនាំរបស់    ឯកឧត្តមនាយ ឧត្តមសេនីយ៍អគ្គស្នងការ នគរបាលជាតិ ឱ្យមានប្រសិទ្ធភាពបំផុត ព្រោះក្រសួងមហាផ្ទៃក៍ដូចជារាជរដ្ឋាភិបាល  បានប្រគល់សេចក្តីទុកចិត្តឱ្យដឹកនាំ បំពេញកាតព្វកិច្ចទាំងនេះ និងធ្វើជាសេនាធិការឱ្យគណៈបញ្ជាការឯកភាពខេត្ត ដែលមានការដឹកនាំបញ្ជាផ្ទាល់ ពីឯកឧត្តមអភិបាលខេត្ត។

សូមបញ្ជាក់ថា៖លោក ឧត្តម សេនីយ៍ត្រី អូតស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានប្រកាសចូលកាន់តំណែងនៅល្ងាចថ្ងៃទី២៨កុម្ភៈឆ្នាំ២០២០ជំនួសលោក ឧត្តម សេនីយ៍ទោម៉ៅ តារ៉ា បានបញ្ជាប់បេសកកម្ម ជាង៦ឆ្នាំអនុវត្តការងារបានល្អប្រសើរ  និងត្រូវ ចូលនិវត្តន៍ហើយ ទៅបំពេញការងារបន្តនៅក្រសួងមហាផ្ទៃ៕