សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជិត១,៦០០នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ នៅវិទ្យាស្ថានជាតិអប់រំ ។
តាមរបាយការណ៍ឲ្យដឹងថា និស្សិតដែលទទួ លបានសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ហើយក៏មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនចំនួន ២២នាក់ផងដែរ។
សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ជាសាកលវិទ្យាល័យមួយ ដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់នូវការលើកទឹកចិត្តជាបន្ត បន្ទាប់ ហើយបានជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មទាំងស្មារតី សម្ភារៈ និងថវិកា ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភដល់សាលានេះ រួមមាន អង្ករចំនួន ២តោន និងថវិកា ៥លានរៀលជារៀងរាល់ខែ។
គិតចាប់ពីឆ្នាំសិក្សា២០០៥-២០០៦ ដល់ឆ្នាំសិក្សា២០១៧-២០១៨ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតដែលបានបញ្ចប់ការសិក្សា មានចំនួនសរុបជាង ៥៦,២០០នាក់ ( នារី ២៣,១៥៧ នាក់ )។ ចំនួននេះ គិតទាំងនិស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រនាពេលនេះផងដែរ។
សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាមានចំនួនសរុបជាង ១២,២០០នាក់ (នារី ៥,៩៩៥ នាក់)។ មាននិស្សិតជនជាតិបរទេសចំនួន ២៤ នាក់ ( នារី ១២នាក់)។
និស្សិតដែលបញ្ចប់ការសិក្សាភាគច្រើនសុទ្ធ តែបានទទួលការងារធ្វើ។ ក្នុងនោះថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់ និងបណ្ឌិត មានការងារធ្វើ ១០០ ភាគរយ, ថ្នាក់បរិញ្ញាបត្រ ៨៩ភាគរយ និងបរិញ្ញាត្ររង ៧៣ភាគរយ ៕