លោកជំទាវ ភឿង សកុណា ដឹកនាំក្រុមអ្នកជំនាញការនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចូលគាល់ព្រះមហាក្សត្

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធាននៃអាជ្ញាធរជាតិអប្សរា អមដំណើរដោយអ្នកជំនាញការនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ រួមទាំងសហប្រធានជប៉ុន បារាំង និងអង្គការយូណេស្កូ បានចូលគាល់ក្រាបថ្វាយបង្គុំព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទូលថ្វាយនូវលទ្ធផលដ៏ល្អប្រសើរនៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ កាលពីឆ្នាំ២០១៩កន្លងទៅ៕