អាជ្ញាធរហូឡង់រកឃើញករណីឆ្លងដំបូង COVID-19

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
វិទ្យាស្ថានសុខភាពសាធារណៈជាតិហូឡង់បានប្រកាសថា បានរកឃើញករណីដំបូងនៃជំងឺ COVID-19 នៅក្នុងប្រទេសហូឡង់លើបុរសម្នាក់ដែលបានធ្វើដំណើរទៅភាគខាងជើងប្រទេសអ៊ីតាលី ដែលជាតំបន់រងគ្រោះខ្លាំងបំផុតនៅអឺរ៉ុប។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
តាមប្រភពពីវិទ្យាស្ថានសុខភាពសាធារណៈជាតិហូឡង់ បានបន្តថា បុរសម្នាក់ដែលមានប្រវត្តិធ្វើដំណើរទៅប្រទេសអ៊ីតាលី ត្រូវបានធ្វើតេសរកឃើញថាមានផ្ទុក ជំងឺCOVID-19 ខណៈមនុស្សផ្សេងទៀតដែលបានធ្វើដំណើរជាមួយបុរសម្នាក់នោះ មិនមានឆ្លងមេរោគនេះឡើយ ហើយពេលនេះអ្នកដែលមានផ្ទុកជំងឺ CCOVID-19 ម្នាក់នោះកំពុងទទួលការព្យាបាលដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យមួយនៅភាគខាងត្បូងទីក្រុងធីលប៊ើក (Tilburg)។
សូមបញ្ជាក់ថា ក្រៅពីចិនដីគោកមានប្រទេសនិងតំបន់ជាង ៤០ លើពិភពលោក បានរាយការណ៍ពីការឆ្លងមេរោគ COVID-19 ខណៈអង្គការសុខភាពពិភពលោក WHO ក៏ បានព្រមានពីការឆ្លងនៅតាមប្រទេសដទៃទៀតអាចនឹងបន្តកើនឡើងយ៉ាងគំហុក៕