ជំងឺ COVID-19 មិនអាចបង្អាកដំណើរស្ថាបនារួមគ្នានៃរោងគំនិតផ្តួចផ្តើម « ខ្សែក្រវាត់មួយ ផ្លូវមួយ »

វិទ្យុជាតិកម្ពុជា, វ៉ាង ភក្តី 28 02202

COVID-19 នាំអោយមានផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសចិននិងពិភពលោកដោយចៀសមិនផុត ដើម្បីកាន់តែឆាប់ក្នុងការទប់ស្កាត់ជំ ងឺ COVID-19 បន្ត រីក រាលដាល់ ប្រទេសចិនកំពុងតែផ្តាច់ជ្ញានិងបើកការប្រយុទ្ធអោយឈ្នះសង្គ្រាមប្រជាជនលើការបង្ការការពារជំងឺ ដោយប្រើប្រាស់នូវមធ្យោបាយម៉ឺងម៉ាត់បំផុត។
ស្របពេលដែលរាជរដ្ឋាភិបាលនិងរដ្ឋាភិបាលប្រទេសជាច្រើនកំពុងប្រឹងប្រែងរួមកម្លាំងគ្នាផ្តល់កិច្ចសហប្រតិបត្តិការ ប្រជាជននៃប្រទេសនានាបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺដោយស្វយ័តជាបន្តបន្ទាប់ ដោយបរិចាគជាការផ្តល់មតិក្នុងន័យស្ថាបនានិងការជួយជារូបវ័នក្នុងការបង្ការការពារជំងឺ។
នៅចំពោះមុខបញ្ហានៃកិច្ចខិតខំប្រឹងប្រែងជាសកលមួយនេះ អ្វីដែលបង្ហាញន័យប្រៀបធៀបយ៉ាងច្បាស់នោះគឺ នៅតែមានអ្នកនយោបាយនិងសារព័ត៌មានមួយចំនួននៃប្រទេសមួយចំនួនបង្ហាញពីឥរិយាបថ ” សុខលើគំនរទុក្ខ ” មិនត្រឹមតែដើរតួជា ” អ្នកឈរអោបដៃមើល ” ថែមទាំង ” មិនជួយចូក ជួយចែវទេ, ហើយយកជើងរាទឹកទៀត ” បង្ខូចកេរ្ដិ៍ឈ្មោះប្រទេសចិននិងរបបគ្រប់គ្រងប្រទេសចិនជាបន្តបន្ទាប់ ចាក់រុកទំនាក់ទំនងប្រទេសចិននិងប្រទេសដទៃ មួយរយៈចុងក្រោយនេះចាប់ផ្តើមបន្ទោសបន្អាប់ពីសេដ្ឋកិច្ចប្រទេសចិននិងវាយប្រហារលើគំនិតផ្តួចផ្តើម ” ខ្សែក្រវាត់មួយ ផ្លូវមួយ ” ដោយមិនខ្វល់ខ្វាយពីសច្ចធម៌អន្តរជាតិ ផលិត ” មេរោគ ” មនោគមវិជ្ជាលើពិភពលោក។
ឆ្លើយតបទៅនឹងសំនួរនៃសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះ ឯកឧត្តម Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសចិនបានមានប្រសាសន៍ថា ” ជំ ងឺ COVID-19 ពិតជាបាននាំមកនូវភាពប្រឈមមួយចំនួនដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការប្រាស្រ័យទាក់ទងទៅក្រៅស្រុករបស់ប្រទេសចិនមែន។ ” ឯកឧត្តមបន្តទៀតថា ” ប៉ុន្តែ ការប្រឈមនេះគឺ ត្រឹមជាសាមាយិក(periodic)និងបណ្តោះអាន្ន ។ សេដ្ឋកិច្ចប្រទេសចិនមានភាពធន់ខ្លាំងក្លា សក្តានុពលនិងថាមភាព ប្រទេសមានជំនឿចិត្តនិងសមត្ថភាពប្រយុទ្ធឈ្នះសង្គ្រាមទប់ស្កាត់ជំងឺឆ្លងនេះ។ ចំពោះបញ្ហានេះ ពួកយើងសូមបង្ហាញការកោតសសើរនិងអរគុណ ហើយស្ម័គ្របន្តរួមគ្នាជាមួយភាគីនានាជំរុញការស្ថាបនារួមគ្នានៃគម្រោងគំនិតផ្តួចផ្តើម ” ខ្សែក្រវាត់មួយ ផ្លូវមួយ ” ប្រកបដោយគុណភាពខ្ពស់ ព្រមទាំងរួមគ្នាខិតខំប្រឹងប្រែងជំនះរាល់បញ្ហាលំបាកដែលកើតមានឡើងក្នុងការជំរុញកិច្ចសហប្រតិបត្តិការ។
ចុងបញ្ចប់ ជំងឹនឹងកន្លងផុតទៅ បន្ទាប់ពីការកើតមានឡើងនូវជំ ងឺ COVID-19 ដែលជាព្រឹត្តិការយថាហេតុសុខាភិបាលសាធារៈ កិច្ចដោះស្រាយទំនាក់ទំនងអន្តរជាតិ និងឥរិយាបថលើកិច្ចសហប្រតិបត្តិការអន្តជាតិដែលពោរពេញដោយភាពមិនប្រក្រតីនៃសុខភាពផ្លូវចិត្តនៃប្រទេសមួយចំនួនគឺប្រៀបដូចជាការបង្ហាញចេញមកអស់នៅមុខកញ្ចក់ ធ្វើអោយប្រទេសចិនកាន់តែច្បាស់ក្នុងចិត្តថា នរណាគឺជាមិត្តភ័ក្រពិតប្រាកដ ដែលអាចជំរុញបន្ថែមដំណើរស្ថាបនារួមគ្នានៃគម្រោងគំនិតផ្តួចផ្តើម ” ខ្សែក្រវាត់មួយ ផ្លូវមួយ ” ប្រកបដោយគុណភាពខ្ពស់ ក្រោយពេលបញ្ចប់បញ្ហាជំងឹឆ្លង។ ស្របពេលជាមួយគ្នានេះ ជំ ងឺ COVID-19 ការបានក្រើនរំលឹកពិភពលោកថា ពិភពលោកគឺជាសហគមន៍រួមវាសនាគ្នាតែមួយ អនិស្សរភាពនៃការរស់នៅរបស់មនុស្សជាតិគឺកាន់តែ ស្អិតរ មួ ត ប្រភពដើមនៃជំងឺកើតនៅប្រទេសចិន ប៉ុន្តែការប្រយុទ្ធប្រឆាំងជំងឹលើពិភពលោកគឺមិនបែងចែកកើតលិចជើងត្បូងទេ ហើយវាក៏ត្រូវគ្នាទៅនឹងបំណងពីដំបូងនៃការរួមគ្នាស្ថាបនាគំនិតផ្តួចផ្តើម ” ខ្សែក្រវាត់មួយ ផ្លូវមួយ ” គឺការបង្កើតសហគមន៍រួមវាសសនគ្នាតែមួយ។
វាយប្រហារគំនិតផ្តួចផ្តើម ” ខ្សែក្រវាត់មួយ ផ្លូវមួយ ” សង្ឃឹមថាគំនិតផ្តួចផ្តើម ” ខ្សែក្រវាត់មួយ ផ្លូវមួយ ” ត្រូវបង្អាក គឺឥរិយាបថជំងឺមួយប្រភេទ តម្រូវអោយធ្វើចត្តាឡីស័ក ( ដាក់នៅដាច់ពីគេ ដើម្បីតាមដាននិងពិនិត្យសុខភាព ) និងព្យាបាលអោយបានទាន់ពេលវេលា។ ចាប់តាំងពីខែកញ្ញានិងខែតុលាឆ្នាំ២០១៣មក ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បន្តបន្ទាប់បានផ្តួចផ្តើមគំនិត បង្កើតគម្រោងដ៏មហាសាលគឺ ” វិថី សូត្រ ខ្សែក្រវាត់ សេដ្ឋកិច្ច ” និង ” ផ្លូវ សូត្រ សមុទ្រ សតវត្សរ៍ ទី ២១ ” រយៈពេលជិត៧ឆ្នាំមកនេះ ស្ថាបនារួមគ្នានៃគម្រោងគំនិតផ្តួចផ្តើម ” ខ្សែក្រវាត់មួយ ផ្លូវមួយ ” បានសកម្មក្នុងការរួមចំណែកអភិវឌ្ឍន៍ដល់បណ្តាប្រទេសក្នុងគម្រោង ធ្វើអោយប្រសើរឡើងនូវជីវភាពប្រជាជនក្នុងគម្រោង ជំរុញការផ្ទេរសមទ្ធិផលច្នែប្រឌិតផ្នែកបច្ចេកវិទ្យាទៅប្រទេសក្នុងគម្រោង ជំរុញការអភិវឌ្ឍន៍បៃតង គំនិតផ្តួចផ្តើម ” ខ្សែក្រវាត់មួយ ផ្លូវមួយ ” មិនត្រឹមតែជាកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាវេទិកាអនុវត្តជាក់ស្តែងដ៏សំខាន់ក្នុងការជំរុញការស្ថាបនាសហគមន៍រួមវាសសនគ្នាតែមួយរបស់មនុស្សជាតិ។ ដូច្នេះ គំនិតផ្តួចផ្តើម ” ខ្សែក្រវាត់មួយ ផ្លូវមួយ ” ពិតតែមានដើមកំណើតពីប្រទេសចិន ប៉ុន្តែជាកម្មសិទ្ធរួមរបស់ពិភពលោក។
ប្រទេសចិនក្នុងនាមជាសហគមន៍សេដ្ឋកិច្ចធំទី២លើលោក តាំងពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៨ ប្រទេសចិនបានវិភាគទានដល់កំណើនសេដ្ឋកិច្ចពិភពលោកជាមធ្យមរៀងរាល់ឆ្នាំរហូតដល់២៨.១% ស្ថិតនៅលេខរៀងទី១លើពិភពលោក ក្លាយទៅជាម៉ាស៊ីនទី១ ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក។ នៅពេលប្រទេសចិនជួបទុក្ខលំបាក ពិភពលោកគឺគាំទ្រប្រទេសចិន គឺជាកម្លាំងវិភាគទានដល់កំណើនសេដ្ឋកិច្ចប្រទេសខ្លួននិងពិភពលោក។ អ្វីដែលគួរអោយរីករាយនិងស្ងប់ចិត្តនេះគឺ ក្នុងកំឡុងពេលដ៏លំបាកនៃការប្រយុទ្ធប្រឆាំងជំងឺឆ្លង ប្រទេសចិនគឺមិនបាននៅឯកាទេ យោងតាមតួលេខដែលភាគីចិនបូកសរុប ថ្នាក់ដឹកនាំប្រទេសជា១៦០ និងអង្គការអន្តរជាតិជាង៣០ បានផ្ញើសារទៅប្រទេសចិន បង្ហាញពីការគាំទ្រប្រទេសចិនឥតងាករេ។ ក្នុងដំណាក់កាលដល់គ្រោះថ្នាក់បំផុតនៃការប្រយុទ្ធប្រឆាំងជំងឺឆ្លង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយរដ្ឋមន្ត្រីជាច្រើនរូប សឹងតែថាប្រថយនឹងគ្រោះថ្នាក់ដល់ជីវិតទៅធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ផ្តល់កិច្ចគាំទ្រឥតងាករេ។ សង្ឃឹមថា មនោសញ្ចេតនាពិកប្រាកដរួមគ្នាឆ្លងកាត់ព្យុះភ្លៀងនេះ ទីបំផុតនឹងជួយអោយមនុស្សជាតិប្រយុទ្ធឈ្នះជំងឺឆ្លង។
ពិភពលោកក្នុងយុគសម័យ សកលភាវូបនីយកម្ម សមាជិកណាម្នាក់នៃសហគមន៍អន្តរជាតិសុទ្ធតែមិនអាចមិនខ្វល់ខ្វាយអំពីព្រឹត្តការសុខាភិបាលសាធារៈជាសកលបានទេ។ នៅចំពោះមុខស្ថានការដ៏ពិសេសនេះ ប្រទេសឬតំបន់មួយចំនួនក្នុងពិភពលោកបានដាក់បំរាមមិនអោយប្រជាជនចិនឬបុគ្គលធ្លាប់ទៅប្រទេសចិនអោយចូលប្រទេសឬតំបន់ខ្លួន គ្រាន់តែជាមធ្យោបាយមួយក្នុងការរួមគ្នាជាមួយប្រទេសចិនដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លង មិនត្រូវចាត់ទុកថាជាទង្វើបង្កចលាចរដល់គម្រោងគំនិតផ្តួចផ្តើម ” ខ្សែក្រវាត់មួយ ផ្លូវមួយ ” ។ សាមគ្គីគ្នាសាងអំពើជាកុសលទើបជាបរិបទរួម ដូចជាប្រសាសន៍លោក បាន គីមួន អតីត អគ្គលេខាធិការ អង្គការ សហប្រជាជាតិ និងជាប្រធានក្រុមប្រឹក្សាវេទិកាបូអាវអាស៊ី (Boao Forum for Asia) នៅពេលប្រយុទ្ធឈ្នះសង្គ្រាមទប់ស្កាត់ជំងឺឆ្លងនេះ ប្រវត្តិសាស្ត្រនឹងកត់ត្រាអំពីឧត្តមភាពនៃលទ្ធិ សង្គមនិយម ប្រកប ដោយ លក្ខណៈពិសេស ចិន ក៏មានកិច្ចសហប្រតិបត្តិការរួមគ្នាទទួលខុសត្រូវក្នុងការទប់ទល់ហានិភ័យផងដែរ។
អាចរួមសុខរួមទុក្ខជាមួយគ្នា ក៏ប្រាកដជាត្រូវរួមដំណើរគ្នាអភិវឌ្ឍន៍។ នេះគឺជាឥរិយាបថដែលត្រូវតែមានរបស់ប្រទេសចិននិងពិភពលោកក្នុងការទប់ទល់ភាពប្រឈមដ៏គ្រោះថ្នាក់នេះ ក៏ជាបរិបទដែលត្រូវឆ្ពោះទៅរកការស្ថាបនារួមគ្នាគម្រោងគំនិតផ្តួចផ្តើម ” ខ្សែក្រវាត់មួយ ផ្លូវមួយ ” របស់មនុស្សជាតិផងដែរ។ សាមគ្គីភាពរបស់មនុស្សជាតិប្រាកដជាអាចប្រយុទ្ធឈ្នះគ្រោះកំណាចនៃមេរោគទាំងអស់ ក្រោយគ្រោះជំងឺឆ្លង អនាគតនៃគម្រោងគំនិតផ្តួចផ្តើម ” ខ្សែក្រវាត់មួយ ផ្លូវមួយ ” នឹងកាន់តែជាគម្រោងគួរជាទីរំពឹង៕