រុស្ស៊ីរឹតត្បិតលើទិដ្ឋការជនជាតិអ៊ីរ៉ង់និងកូរ៉េខាងត្បួង បង្ការការរីករាលដាលនៃវីរុសCOVID-19

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


រដ្ឋាភិបាលរុស្សីបានធ្វើការបិទជាបណ្តោះអាសន្នចំពោះប្រជាជនអ៊ីរ៉ង់ និងកូរ៉េខាងត្បូងមិនឲ្យធ្វើដំណើរចូលក្នុងប្រទេសរុស្សី។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមប្រភពពីទីភ្នាក់ងារព័ត៌មាន RIA របស់រុស្សីបានរាយការណ៍ថា រដ្ឋាភិបាលរុស្សីនឹងរឹតត្បិតការធ្វើដំណើររបស់ជនជាតិអ៊ីរ៉ង់ និងកូរ៉េខាងត្បួងមិនឲ្យចូលប្រទេសរុស្សីដាច់ខាត មិនតែប៉ុណ្ណោះសូម្បីតែពលរដ្ឋប្រទេសទាំងឡាយណាដែលធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ឫ ប្រទេសកូរ៉េខាងត្បួង នឹងមិនអនុញ្ញាតឲ្យចូលរុស្សីដែរ ហើយវិធានការណ៍នេះនឹងអនុវត្តចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ២០២០ខាងមុខ ដើម្បីប្រឆាំងនឹងការរីករាលដាលនៃមេរោគឆ្លង COVID-19៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters