ក្រសួងការងារត្រៀមវិធានការរួចរាល់សម្រាប់ដោះស្រាយផលវិបាករបស់កម្មករ ដែលបណ្តាលមកពីផលលប៉ះពាល់ជំងឺឆ្លង Covid-១៩

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០៖

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈត្រៀមវិធានការរួចរាល់សម្រាប់ដោះស្រាយផលវិបាករបស់កម្មករ ដែលបណ្តាលមកពីផលប៉ះពាល់ជំងឺឆ្លង Covid-១៩ដើម្បីជួយដោះស្រាយជីវភាពរបស់បងប្អូនកម្មករ កម្មការិនីក្នុងរយ:ពេលដែលពិភពលោកកំពុងជួបវិបត្តជំងឺឆ្លង Covid-19 នេះ ។
ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ដោយសារបន្ចុប្បន្ននេះ ប្រទេសទាំងអស់នៅលើពិភពលោកកំពុងប្រឈមនឹងវិបត្តជំងឺឆ្លងប្រភេទថ្មីCovid-19 ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរនូវបញ្ហាសេដ្ឋកិច្ច។
ឯកឧត្តមបានបន្តថា ពេលដែរជំងឺឆ្លងប្រភេទថ្មី Covid-19 បានកើតឡើង ប្រទេសកម្ពុជាក៏ជាប្រទេសមួយត្រូវរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែរ តែស្ថិតនៅក្នុងកំរិតមួយដែរអាចទប់ស្កាត់បាន តាមរយៈវិធានការដោះស្រាយមួយចំនួនផ្នែករោងចក្រសហគ្រាស និងជីវភាពរបស់បងប្អូន កម្មករ។ តាមការវាយតម្លៃជាក់ស្តែងថា នៅក្នុងខែមីនាខាងមុខនេះ រោងចក្រសហគ្រាសប្រហែលជិត ២០០រោងចក្រក នៅកម្ពុជាដែរត្រូវប្រឈមនឹងបញ្ហា កង្វះវត្ថុធាតុដើម ហើយកង្វះនេះនឹងធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់បងប្អូនកម្មករនិយោជិតរបស់យើងរហូតដល់ជាង ១៦ម៉ឺននាក់ ។
«ប្រទេសកម្ពុជាយើងក៏ជាបណ្ដាលប្រទេសដែលផលិតនូវសំលៀកបំពាក់នេះក៏ប្រឈមនឹងកង្វះវត្ថុធាតុដើម នេះដូចគ្នាប៉ុន្តែតាមរយៈការខិតខំ របស់រាជរដ្ឋាភិបាលនេះ គឺយើងសង្ឃឹមថាកម្ពុជានឹងមានអទិភាព ដើម្បីទទួលបាននៅវត្ថុធាតុដើមនេះមុនគេហើយក្នុងរយៈពេលដែលមានការការព្យួរដោយចៃដន្យ ក្រសួងបានដាក់វិធានការចំពោះគ្រប់មន្ទីរការងាររាជធានីខេត្តក៏ដូចជាយកដ្ឋានអធិការកិច្ច ដើម្បីធ្វើការប្រាស្រ័យទាក់ទងឲ្យកាន់តែកៀក ជាមួយនឹងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏ដូចជាម្ចាស់រោងចក្រកាត់ដេរ និងស្បែកជើងទាំងអស់ អំពីស្ថានភាពស្តុករបស់រោងចក្រនីមួយៗ “ ។
ឯកឧត្តមបន្ថែមថា សង្វាក់ផលិតកម្មនៅឯប្រទេសចិន ក៏បានចាប់ផ្ដើមដំណើរការបណ្តើរៗ ហើយរាជរដ្ឋាភិបាលបានខិតខំប្រើប្រែងរិះរកមធ្យោបាយ ទាំងទំនាក់ទំនងជាមួយអ្នកបញ្ជារទិញ រោងចក្រ ក៏ដូចជាគំនិតរបស់រដ្ឋាភិបាលជាមួយនឹងរដ្ឋាភិបាលផងដែរ ដើម្បីធ្វើម៉េចឱ្យរដ្ឋាភិបាលចិនផ្ដល់អាទិភាពក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមនេះជូនមកប្រទេសកម្ពុជា ដើម្បីដោះស្រាយ កង្វះវត្ថុធាតុដើមនេះក្នុងពេលរយៈពេលខ្លីបំផុត ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែសម្របសម្រួលធ្វើយ៉ាងណាឱ្យរោងចក្រដែលកំពុងមានបញ្ហាឬព្យួរការងារទាំងនោះ ដោះស្រាយប្រាក់បៀវត្ស ឬក៏អត្ថប្រយោជន៍ផ្សេងៗ ជូនទៅដល់បងប្អូនកម្មករនិយោជិត ដែលត្រូវបានជួយស្របទៅតាមអនុសាសន៍សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្ដែងគឺគិតត្រឹមថ្ងៃទី២៧ខែកុម្ភៈគឺមានរោងចក្រចំនួន១០រោងចក្រហើយបានចាប់ផ្ដើមស្នើសុំព្យួរការងារ តែព្យួរដោយផ្នែកនៃសង្វាក់ផលិតកម្ម ៕