ឥណ្ឌាផ្អាកទិដ្ឋាការមកដល់សម្រាប់ជនជាតិ ជប៉ុន និងកូរ៉េខាងត្បូង ដោយសារ COVID -19      

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ — ពួកអាជ្ញាធរឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ទិដ្ឋាការសម្រាប់ការមកសម្រាប់ជនជាតិ ជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានគេផ្អាកក្នុងខណៈមានជំងឺ COVID -19    ។

ព័ត៌មានមួយដែលចេញដោយការរិយាល័យអន្តោប្រវេសន៍ , ក្រសួងមហាផ្ទៃ សហព័ន្ធ នៅឯព្រលានយន្តហោះអន្តរជាតិ Anna  ទីក្រុង Chennai បាននិយាយថា ក្នុងទស្សនៈនៃការគំរាមកំហែងដែលបង្កឡើងដោយ COVID -19 នោះ ទិដ្ឋាការសម្រាប់ការមកដល់ចំពោះជនជាតិ ជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានគេផ្អាក ដែលចូលជាធរមានជាបន្ទាន់​ ។

ក្រុមហ៊ុនអាកាសចរណ៍ ដែលមានជាប់ទាក់ទិនទាំងអស់តាមរយៈនេះ ត្រូវបានគេណែនាំឱ្យទទួលយកតែអ្នកដំណើរទាំងឡាយមកពីប្រទេសទាំងពីរនេះ ដែលមានទិដ្ឋាការនិយ័ត ( Regular Visa  ) នៅលើលិខិតឆ្លងដែនរបស់ខ្លួន ។

បទបញ្ជាដូចបានណែនាំនេះ នឹងចូលជាធរមានជាបន្ទាន់​ ។

ប្រទេសឥណ្ឌាគេរាយការណ៍ថា មានករណី COVID -19 ដែលបានបញ្ជាក់អះអាងចំនួន៣នាក់ ។ តែយ៉ាងណាក៏ដោយពួកគេត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេភ្លាមៗ នឹងក្រោយមកបានឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបង្ហាញនូវ សញ្ញានៃភាពល្អប្រសើរ ។

ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌាបានបើកលេខទូរស័ព្ទពិសេសមួយ ដើម្បីផ្តល់ការគាំទ្រដល់ ប្រជាជនទាក់ទងនឹងសំណួរ ស្តីពី COVID -19       ។ ក្រុមសុខភិបាល​ត្រូវបានគេដាក់ពង្រាយនៅឯព្រលានយន្តហោះ , កំពង់ផែសមុទ្រ និងកន្លែងឆ្លងកាត់ ព្រំដែនចំនួន២១ នៅ ទូទាំងប្រទេសដើម្បីត្រួតពិនិត្យមើលពួកភ្ញៀវ  ។

ក្រសួងសុខភិបាលក៏កំពុងផ្សព្វផ្សាយផងដែរនូវបវិធានការបង្ការជាមុន ដែលបានផ្តល់អនុសាសន៍ ដោយអង្គការសុខភាពពិភពលោក សម្រាប់ការការពារ COVID -19  នេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )