នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មីនឹងត្រូវសម្រេចដោយសភា 

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ — នាយករដ្ឋមន្ត្រីបណ្តោះអាសន្នម៉ាឡេស៊ី លោក មហាធៀរ ម៉ូហាម៉ាដ បាននិយាយពីថ្ងៃព្រហស្បតិ៍ថា បេក្ខជននាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី នឹងត្រូវសម្រេចដោយសភាជាន់ទាបរបស់សភា នៅសប្តាហ៍ខាងមុខនេះ ដោយលោកនិយាយបន្ថែមថា ប្រទេសនេះអាចធ្វើការបោះឆ្នោតថ្មីមួយប្រសិនបើគ្មានអ្នកណាមួយទទួលបានសំឡេងភាគច្រើនមួយក្នុងសភា  ។

លោក មហាធៀរ បានជួបស្តេច ស៊ុលតង់ អាប់ឌុលឡា ស៊ុលតង់​អាម៉ាដសា របស់ប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលបានធ្វើសម្ភាសន៍ សមាជិកសភាជាន់ទាបរបស់សភាបន្ទាប់ពីការ លាលែងរបស់លោក មហាធៀរ កាលពីថ្ងៃចន្ទ ។

បន្ទាប់ពីបង្ហើបឱ្យដឹងនូវកញ្ចប់ជំរុញសេដ្ឋកិច្ចមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍លោក មហាធៀរ បានប្រាប់សន្និសីទកាសែតមួយថា ស៊ុលតង់ អាប់ឌុលឡា ដែលស្រេចតែលើ​ព្រះអង្គ ដែលនាយករដ្ឋមន្ត្រីមួយរូបនឹងត្រូវគេតែងតាំងនោះ មានបន្ទូលថា គ្មានសំឡេងភាគច្រើនច្បាស់លាស់ណាមួយ​សម្រាប់បេក្ខជនណាមួយដើម្បីបង្កើតរដ្ឋាភិបាលមួយក្នុងអំឡុងធ្វើសម្ភាសន៍នោះទេ​​ ។

លោក មហាធៀរ បាននិយាយថា ប្រសិនបើទង្វើដើម្បីបង្កើតរដ្ឋាភិបាលមួយ មិនអាចដោះស្រាយបាននូវស្ថានការណ៍នយោបាយបច្ចុប្បន្ននោះ នៅពេលនោះ ការបោះឆ្នោតថ្នាក់ជាតិមួយ នឹងត្រូវគេអំពាវនាវ ឱ្យធ្វើឡើង ធ្វើជាជំហានខាងមុខ​ ។

សេចក្តីថ្លែងការណ៍របស់ លោក មហាធៀរ ស្តីពីលទ្ធផលធ្វើសម្ភាសន៍នឹងការអំពាវនាវដល់ផ្នែកសភានោះមិនទាន់ត្រូវបានបញ្ជាក់អះអាងដោយព្រះបរមរាជវាំង ឬ ស៊ុលតង់អាប់ឌុលឡា ខ្លួនព្រះអង្គនៅឡើយទេ​ ៕

(ប្រភព ស៊ីនហួ  បកប្រែដោយលោក ប៉ិនមឿន )