ប្រធានគណ:កម្មការទី៨ នៃរដ្ឋសភាសន្យាជួយដោះស្រាយបញ្ហាប្រឈមនានារបស់ខេត្តបន្ទាយមានជ័យដើម្បីធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

MC៖ ប្រធានគណ:កម្មការទី៨នៃរដ្ឋសភាសន្យាជួយដោះស្រាយបញ្ហាប្រឈមនានារបស់ខេត្តបន្ទាយមានជ័យដើម្បីអោយខេត្តជាប់ព្រំដែនថៃមួយនេះទទួលការអភិវឌ្ឍ ហើយប្រជាពលរដ្ឋនៅសុខសាន្ត។

ក្នុងឱកាសជួបពិភាកក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២០ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និង កិច្ចការនារី នៃរដ្ឋសភាបានទទួយកសំណើរបស់ឯកឧត្តម អោម ចន្ថា អភិ បាលស្តីទី ខេត្តបន្ទាយមានជ័យដើម្បីជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដូចជា៖កង្វះធនធានមនុស្ស គ្រឿងបរិក្ខារនៅតាមមន្ទីរនីមួយៗ ការចូលរួមទប់ស្កាត់ បទល្មើសមួយចំនួននិង បញ្ហាគ្រឿងញៀនជាដើម។ ជាមួយគ្នានោះ លោកជំទាវឡោក ខេង ក៏បានបានថ្លែងអំណរគុណនឹងកោតសរសើរដល់រដ្ឋបាលខេត្តបន្ទាយមានជ័យទាំងអស់ ដែលខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋនាពេលកន្លងមកទទួលបានលទ្ធផលល្អប្រសើរ។

សូមបញ្ជាក់ថា ជំនួបរវាងមន្រ្តីជាន់ខ្ពស់រដ្ឋសភា និងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យនេះ មានគោលបំណងសិក្សាស្វែងយល់ពីវឌ្ឍនភាព និង បញ្ហាប្រឈមនានាក្នុងការបំពេញភារកិច្ចរបស់រដ្ឋបាលខេត្តនាពេលកន្លងមកពាក់ព័ន្ធនិងវិស័យទទួលបន្ទុករបស់គណ:កម្មការជាពិសេសយន្តការក្នុងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម  ប.ស.ស និង ប័ណ្ណសមធម៌ របស់កម្មករ កម្មការនារី ប្រជាពលរដ្ឋក្រីក្រ និង មន្រ្តីរាជការអតីតយុទ្ធជន ៕