ក្រសួងការងារប្រកាសឲ្យកម្មករកម្មការិនីដាក់ពាក្យចូលរួមប្រកួតជ្រើសរើស«សម្រស់ឯកវាយនភ័ណ្ឌប្រចាំឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 28  02 2020

MC៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថាការប្រកួតជ្រើសរើស«សម្រស់ឯកវាយនភ័ណ្ឌប្រចាំឆ្នាំ២០២០នេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើតឱកាសសប្បាយរីករាយ លើកកម្ពស់តម្លៃការងាររបស់កម្មករ-កម្មការិនី និយោជិតដែល បម្រើការងារ ផ្នែកវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើងនិងវិស័យសេដ្ឋកិច្ចផ្សេងៗទៀតពិសេសដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិ០១ឧសភា។

ការទទួលពាក្យចាប់ផ្តើមពីថ្ងៃទី២៤ខែកម្ភៈរហូតដល់ថ្ងៃទី៤ខែមីនាឆ្នាំ២០២០នៅក្រសួងការងារឬនៅតាមមន្ទីរការងាររាជធានីខេត្តទូទាំងប្រទេស៕