សម្តេចតេជោ បានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនខ្លាំង គឺជាការបង្ហាញឱ្យឃើញថាជីវភាពប្រជាពុទ្ធបរិស័ទ មានជីវភាពធូធារ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ28,02,2020៖

សម្តេចតេជោ បានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនខ្លាំង ដោយសារប្រទេសជាតិមានសុខសន្តិភាព ដែលឆ្លុះបញ្ចាំងបង្ហាញឱ្យឃើញថាជីវភាពប្រជាពុទ្ធបរិស័ទមានជីវភាពធូធារ ជាងពេលកន្លងទៅ។
ថ្លែងក្នុងពិធីស្រោចស្រព ព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅវត្តចំពុះក្អែក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ថា ក្នុងវិស័យព្រះពុទ្ធសាសនាបច្ចុប្បន្នមានការរីកចម្រើនខ្លាំង ដែលជាការបង្ហាញឱ្យឃើញថាជីវភាពប្រជាពុទ្ធបរិស័ទក៏មានធូរធាផងដែរ ហើយបើគ្មានការរីកចម្រើនរបស់ប្រជាពលរដ្ឋ សាសនាក៏ជួបការលំបាក ជាពិសេសព្រះពុទ្ធសាសនា គឺត្រូវដាច់ចង្ហាន់ ព្រោះព្រះពុទ្ធសាសនាបិណ្ឌបាតពីប្រជាពលរដ្ឋ។
ទីអារាមដទៃទៀតសុទ្ធតែមានការរីកចម្រើនដូចគ្នា គ្រាន់តែកន្លែងខ្លះច្រើន ខ្លះតិច ប៉ុន្តែវាឆ្លុះបញ្ចាំងអំពីការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ បើគ្មានការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋនោះទេ បានសេចក្តីថាវិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលជានិច្ចជាកាល ត្រូវទៅបិណ្ឌបាត្រពីប្រជាពលរដ្ឋនិងខ្វះចង្ហាន់ហើយ បើយើងនិយាយពីសាសនាទាំងបីដែលសំខាន់ៗនៅកម្ពុជា មានដូចជាព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រឹស្តសាសនា ឥស្លាមសាសនា នឹងគ្រឹស្តសាសនា អត់ដែលដើរបិណ្ឌបាត្រទេ ចឹងអត់មានរឿងអីត្រូវដាច់សង្ហាន់ទេ ប៉ុន្តែព្រះពុទ្ធសាសនាគឺព្រះសង្ឃចង្ហាន់ត្រូវដាច់ចង្ហាន់ ប្រសិនបើប្រជាពលរដ្ឋជួបនូវការខ្វះខាច ជួបនូវភាពក្រីក្រ។ ដូច្នេះហើយបានជាចំណុចនេះគឺជាចំណុចវាស់ស្ទង់ ពីស្ថានភាពបាទដៃទទេ នៃការចាប់ផ្ដើមរបស់យើង នៅពេលនោះ ឆ្នាំ ១៩៧៩ គ្មានព្រះសង្ឃ ហើយបើមានព្រះសង្ឃពេលនោះក៏ជួបការលំបាកដែរ តែប៉ុន្មានអង្គក្រោយពេលយើងរំដោះ ហើយតែមួយអង្គគត់ពេលដែលយើងធ្វើរណសិរ្ស គឺលោកតា ឡុង ស៊ុន ហើយចូលមកដល់ទីក្រុងភ្នំពេញដំបូងតែមួយអង្គគត់គឺស្ថានភាពគឺបែបនេះ។ អញ្ចឹងទេខ្ញុំការណាខ្ញុំនៅតែសង្កត់ធ្ងន់លើចំណុចនេះបើគ្មានការរីកចម្រើនក្នុងជីវភាពរបស់ប្រជាពលរដ្ឋនឹងទេយើងក៏គ្មានលទ្ធភាពដើម្បីធ្វើពិធីបែបនឹងទេព្រោះវាត្រូវការចំណាយ។