សម្តេចតេជោ ហ៊ុនសែន អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​និង​លោក​ អ៊ូ​ កាណែល​​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើ ញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះ មហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី។

ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គរួមជាមួយពិធីវេរថ្វាយសង្ឃភត្ត ចំពោះសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះ សង្ឃនាយក សម្តេចព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណនិងព្រះសង្ឃចំនួន១.១០៨អង្គ ប្រារព្ធធ្វើឡើងនៅវត្តមុនីសុ វណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ។ 

សម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គ ដែលត្រូវស្រោចស្រពព្រះសុគន្ធវារីនៅថ្ងៃនេះរួមមាន៖ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១, សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃ នាយករងទី២ និងសម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣។

សូមបញ្ជាក់ថា សម្តេចព្រះសង្ឃទាំង៣ព្រះអង្គ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តម្លើង និងតែងតាំងជាសម្តេចព្រះសង្ឃនា យករងទី១, ទី២ និងទី៣ កាលពីថ្ងៃទី១២ ខែ កុម្ភៈឆ្នាំ២០២០កន្លងទៅនេះ។

ពិធីស្រោចស្រពសុគន្ធវារីនេះ ជាទំនៀមទម្លាប់ប្រពៃណីបរមបុរាណខ្មែរតាមបែបព្រះពុទ្ធសាស នាមួយក្នុងចំ ណោមទំនៀមទម្លាប់ប្រពៃណីបរមបុរាណខ្មែរជាច្រើនទៀត ដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកឲ្យកូនចៅជំនាន់ក្រោយដើម្បីបន្ត វេនពីពួកគាត់តទៅទៀត។ ទំនៀមទម្លាប់នេះ មានដើមកំណើតតាំងពីយូរលង់ណាស់មកហើយ ហើយនៅបន្តប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ។