បំណុលរបស់អាល់បានីចំពោះអង្គការណាតូ មិនបានរារាងដល់ទំនាក់ទំនងទ្វេភាគីជាមួយរុស្ស៊ីទេ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ — កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយបន្ទាប់ពីបាន​ពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអាល់បានី និងជារដ្ឋមន្រ្តីសម្រាប់អឺរ៉ុប និងកិច្ចការបរទេស លោក Edi Rama និងបច្ចុប្បន្នជាប្រធានប្រចាំ​ការរបស់ OSCE ថា បំណុលរបស់អាល់បានីចំពោះអង្គការណាតូ និងសហរដ្ឋអាមេរិក មិនគួររារាំងដល់កិច្ចអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី​ជាមួយរុស្ស៊ីទេ។ នៅក្នុងការិយាល័យ។

លោកបានកត់សម្គាល់ថា «ខ្ញុំបាននិយាយរួចហើយថា យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បី អភិវឌ្ឍន៍ទំនាក់ទំនងយ៉ាងសកម្មនៅ​ពេលដែលមិត្តរួមការងារ​អាល់បានីរបស់យើងមានផាសុកភាព។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តីបានលើកឡើងអំពីបំណុលរបស់ពួកគេចំពោះ​អង្គការណាតូ និង​សហរដ្ឋអាមេរិកជាពិសេស។ យើងក៏ដឹងផងដែរអំពីការខិតខំប្រឹងប្រែងរបស់អាល់បានី ដើម្បីចូលរួមជាមួយ​សហភាព​អឺរ៉ុប។ យើងយល់អំពីបញ្ហានេះ។ វាជាតថភាពនយោបាយ ប៉ុន្តែមានឧទាហរណ៍ជាច្រើន​ ចំពោះបំណុលទាំងនេះដែលខ្ញុំមិន​បានលើក​ឡើងកន្លងមកដែលវាបានរារាំងដល់កិច្ចអភិវឌ្ឍន៍ទំនាក់ទំនងធម្មតា និងទំនាក់ទំនងល្អៗ។

អ្នកការទូតកំពូលរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ទំនាក់ទំនងបែបនេះមានអត្ថប្រយោជន៍ទៅវិញទៅមកក្នុងវិស័យនានា ដូចជា ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ លោកបាននិយាយបន្ថែមថា «ខ្ញុំមិនឃើញមានហេតុផលណាដែលអាចរារាំង​យើងក្នុងការកសាងទំនាក់ទំនងល្អបែបនេះដែលធ្វើឱ្យវាអាចអភិវឌ្ឍន៍ដល់ទំនាក់ទំនងរវាងមនុស្ស រួមទាំងផ្នែកវប្បធម៌ មនុស្សធម៌ និងការអប់រំផងដែរ»៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)