មន្ត្រីរាជរដ្ឋាភិបាលជំរុញឲ្យអាណាព្យាបាលលោកគ្រូអ្នកគ្រូជួយអប់រំដល់កូនចៅនិងយុវជនជំនាន់ក្រោយឲ្យក្លាយជាបុគ្គលល្អ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា
MC៖មន្ត្រីរាជរដ្ឋាភិបាលជំរុញឲ្យអាណាព្យាបាលលោកគ្រូអ្នកគ្រូជួយអប់រំដល់កូនចៅនិងយុវជនជំនាន់ក្រោយឲ្យក្លាយជាបុគ្គលល្អនៅក្នុងសង្គម ដើម្បីបង្កើនការយល់ដឹងនិងលើកកម្ពស់តម្លៃពិតនៃវប្បធម៌ជាតិ។

មន្ត្រីរាជរដ្ឋាភិបាលបានបំផុសស្មារតីឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវចងចាំថាសីលធម៌ជាជើងម្ខាងហើយបច្ចេកវិទ្យាជាជើងម្ខាងទៀតដែលរបស់ពីរនេះគឺត្រូវដើរទន្ទឹមគ្នាយើងមិនអាចដើរមួយចោលមួយបានទេឧបមាប្រសិនបើមានតែបច្ចេកវិទ្យាបើយើងខ្វះសីលធម៌ធ្វើឲ្យដំណើររបស់យើងមិនអាចវែងឆ្ងាយបានទៅឡើយ។
លោក ប្រាក់សម្ភស្ស សាស្ត្រាចារ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានប្រសាសន៍នៅក្នុងកម្មវិធីជីវិតយើងសង្គមយើង ថាការវិវឌ្ឍន៍នៃសីលធម៌ខ្មែរគឺជាសារៈសំខាន់មួយរបស់ប្រជាជាតិដែលមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយនិងបំផុសនូវស្មារតីឲ្យស្រលាញ់វប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិ ជាពិសេសស្រទាប់យុវជនដែលជាអ្នកបន្តវេនឲ្យស្ថិតស្ថេរគង់វង្សតរៀងទៅ។
សំលេង «អាណាព្យាបាលឬម្ដាយឪពុកតែម្ដង ដូចជាបើមិនបានបង្ហាញជាគំរូអ្នកនៅក្រោមបង្គាប់របស់អាណាព្យាបាល គឺកូនបុត្រធីតា គាត់ក៏មើលគំរូតាមយើងដែល សង្កេតឃើញថានៅក្រៅពីខ្សែរង្វង់ភ្នែករបស់មាតាបិតា រយៈពេលប៉ុន្មានម៉ោងគឺសង្គមខាងក្រៅ ។យើងឃើញចរន្តពីរ សំខាន់ទី ១ សហគមន៍ និងសង្គមតែម្តង គឺសាលារៀន ចឹងពេលគាត់ចាកចេញពីផ្ទះគាត់មិនបាននៅជាមួយយើងទេផុតពីខ្សែភ្នែកអាណាព្យាបាល ប្រគល់ទៅលើសង្គម។ សាលាជាថ្នាល់មួយសម្រាប់អប់រំ ក្រសួងអប់រំប្រឹងទាល់តែមែនទែន រហូតដល់ប្រជាពលរដ្ឋបញ្ជាបញ្ចូលសីលធម៌នៅក្នុងស្រាប់រហូតដល់មានបទសមនិការ រតនៈត្រៃបញ្ជូលជារឿងសំខាន់មួយសម្រាប់ភ្ញាក់ស្មារតីឲ្យយុវជនជំនាន់ក្រោយ។»
សូមបញ្ជាក់ថា ក្នុងមួយរយៈពេលចុងក្រោយនេះគេសង្កេតមើលឃើញបញ្ហាអសីធម៌នៅក្នុង សង្គមកើតឡើងច្រើន ដូចជាប្រើប្រាស់អំពើហិង្សក្នុងគ្រួសារ ក្មេងទំនើងនៅតាមសាលារៀន និង មូលដ្ឋាន ល្បែងស៊ីសង់ ជាច្រើន ជាអំពើប្រាស់ចាគនៅក្នុងសង្គម៕