ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០នឹងប្រព្រឹត្តិទៅក្រោមប្រធានបទ“ ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា ”

វិទ្យុជាតិកម្ពុជា៖ អត្ថបទ សុភា វិសិទ្ធពង្ស

MC : កាកបាទក្រហមកម្ពុជាត្រៀមប្រារព្ធលើកទី១៥៧ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា២០២០នឹងប្រព្រឹត្តិទៅក្រោមប្រធានបទ“ ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា ” ដែលពិធីនេះនឹងប្រព្រឹត្តិទៅយ៉ាងមហោឡារឹកក្រោមអធិបតីភាពសម្តេច តេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាចក្រកម្ពុជា។

លោកជំទាវ ម៉ែន នារីសុភ័គ្រ អគ្គលេខធិការរងទី១កាកបាទក្រហមកម្ពុជា បានប្រាប់វិទ្យុជាតិអោយដឹងថា នៅថ្ងៃទី ៨ ឧសភា ២០២០ ខាងមុខនេះ កាកបាទក្រហមកម្ពុជានឹងរៀបចំប្រារព្ធមេទ្ទីញថ្នាក់ជាតិ ដើម្បីអបអរខួបទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្រោមប្រធានបទ “ ខ្ញុំស្រលាញ់សន្តិភាពនិងកាកបាទក្រហមកម្ពុជា ” នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅវេលាម៉ោង ៨ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួម ពីភ្ញៀវជាតិ អន្តរជាតិជាច្រើនពាន់នាក់ថែមទៀតផង។
លោកស្រីជំទាវបញ្ជាក់ថា ការសម្រេចជ្រើសរើសយកប្រធានបទ“ ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជាសម្រាប់ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០នេះ ដោយសារបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបាន នាំគ្នាអរគុណសន្តិភាព ព្រោះ សន្តិភាពនេះបានធ្វើឲ្យកម្ពុជាមានអ្វីៗទំាង រាប់ការការអភិវឌ្ឍលើគ្រប់វិស័ និងការធ្វើសកម្មភាព មនុស្សធម៌បានដោយពេញលេញ។ លោកជំទាវបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចំណាយទំាងកម្លាំងកាយ និងកម្លាំងចិត្តស្ទើរមួយជីវិតរបស់សម្តេច ដើម្បីធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ដូច្នេះ តាមរយៈប្រធានបទនេះនឹងជំរុញឲ្យមានការទាក់ទាញកាន់តែខ្លាំងថែមទៀត នៅក្នុងស្មារតីស្នេហាជាតិការពារជាតិមាតុភូមិ ការពារឯករាជ្យភាព ការពារអធិបតេយ្យភាព និងលើកកម្ពស់សិទ្ធិសេរីភាពរបស់បងប្អូនប្រជាពលរដ្ឋយើង ក៏ដូចជាសុខដុមរមនីយកម្មក្នុងការរស់នៅជាមួយគ្នា។
សម្លេង« ប្រធានបទនេះបានផ្តោតលើគោលបំណង សន្តិភាពដែរគឺជាការចាំបាច់នៅក្នុងសង្គមជាតិមួយ ដោយសារសន្តិភាពទើបប្រទេសជាតិមានការអភិវឌ្ឍនៅលើគ្រប់វិស័យ ហើយសន្តិភាពនេះហើយដែលយើងអាចរស់នៅបានសុខដុមរមនា ក្នុងប្រទេសជាតិ នឹងធ្វើការអ្វីបានគ្រប់ៗយ៉ាងទាំងអស់ ដើម្បីអភិវឌ្ឍប្រទេសជាតិ ។ ចំពោះកាកបាទក្រហមកម្ពុជា ក៏ដោយសារសន្តិភាពនេះហើយទើបកាកបាទក្រហមកម្ពុជាអាចមានសមត្ថិភាពរឹងមាំ មានលទ្ធភាពក្នុងការរកចំណូលថវិកាសំរាប់យកមកធ្វើប្រត្តិបត្តិការណ៍ជួយសង្រ្គោះជងរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសង្គមបានភ្លាមៗនឹងទាន់ពេលវេលានៅពេលដែលមានគ្រោះមហន្តរាយ ឬ មានតម្រូវការចាំបាច់ នឹងចូលរួមចំណែកនៅក្នុងបញ្ហាប្រឈមនានា ទាំងប្រឈមអន្តរជាតិ និងប្រឈមថ្នាក់ជាតិផងដែរ »។
លោកជំទាវបានអំពាវនាវ ដល់សប្បុរសជនជាតិ អន្តរជាតិអញ្ជើញចូលរួម ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា២០២០អោយបានច្រើនកុះករ ហើយចូលរួមវិភាគ ទានទៅតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីឲ្យកាកបាទក្រហមកម្ពុជាទទួលថវិកាកាន់តែច្រើន ក្នុងការ ធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនរងគ្រោះជនងាយរងគ្រោះនៅទូទំាងប្រទេសឲ្យកាន់តែទូលំ ទូលាយ និងកាន់តែច្រើនជាងមុន។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩កន្លងទៅនេះកាកបាទក្រហមកម្ពុជាបានជ្រើសរើសប្រធានបទ ” ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា-កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសំរាប់អ្នកគ្រប់គ្នា ” ៕