ប្រតិភូគណៈកម្មការទី២នៃរដ្ឋសភាបំពេញទស្សនកិច្ចស្វែងយល់ពីកិច្ចការអភិរក្សនៅរមណីយដ្ឋានអង្គរ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការទី២នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម គតិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា អមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញទៅទស្សនកិច្ចស្វែងយល់ពីកិច្ចការអភិរក្សនៅរមណីយដ្ឋានអង្គរ។

ដំណើរទស្សនកិច្ចនេះ បានទៅកាន់ប្រាសាទភិមានអាកាសនិងប្រាសាទអង្គរវត្ត ដោយឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរាបានបង្ហាញពីកិច្ចការអភិរក្ស ការជួសជុលសំណង់ប្រាសាទ ជំនឿ និងការគ្រប់គ្រងទីបុរាណដ្ឋានទាំងនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕