ទីភ្នាក់ងារជាតិមុខរបរ និងការងារ NEA នឹងផ្តល់ឪកាសការងារជាង១,២០០ កន្លែងជាមួយក្រុមហ៊ុនចំនួន១០

វិទ្យុជាតិដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០៖

ទីភ្នាក់ងារជាតិមុខរបរ និងការងារ NEA នឹងផ្តល់ឪកាសការងារចំនួន១,២១៥ កន្លែងជាមួយក្រុមហ៊ុនចំនួន១០ នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឲ្យសិស្ស និសិ្សតដែលកំពុងស្វែងរកការងារធ្វើ អាចមកដាក់ពាក្យបំពេញការងារតាមតម្រូវការការងារដែលខ្លួនពេញចិត្ត។
សេចក្តីប្រកាសរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឲ្យដឹងថា ព្រឹត្តិការណ៍ផ្តល់ ឱកាសការងារនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយសម្រាប់អ្នកដែលយកប្រវត្តិរូបសង្ខេប CVមកជាមួយ នឹងទទួលបានអាទិភាពសម្ភាសន៍ការងារដោយផ្ទាល់ជាមួយនឹងបុគ្គលិកផ្ទាល់ដែលជាអ្នកតំណាងក្រុមហ៊ុន។
សូមបញ្ជាក់ថា ក្រុមហ៊ុនធំៗទាំង១០ដែលប្រកាសជ្រើសបុគ្គលិករហូតដល់ជាង១២០០ នាក់នេះ រួមមាន ៖ទី១ AEON Cambodia ទី២ Vital Premium Water ទី៣ Wing Cambodia ទី៤ Meatophum Distribution Center ទី៥ Samrithisak Microfinance Limited ទី៦ Metfone ទី៧ Cambodia Properties Limited ទី៨ TH F&B Co., Ltd ទី៩ Circle K – Cambodiaនិងទី១០ Grand China Life insurance ៕