វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពពាក់ព័ន្ធនឹងវីរុសកូវិត ១៩ គិតត្រឹម ថ្ងៃទី២៥ខែកម្ភៈឆ្នាំ២០២០ មិនមានករណីណាមួយវិជ្ជមាននោះទេ

វិទ្យុជាតិកម្ពុជា៖ ស្រីផល 26,02,2020៖

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើបច្ចុប្បន្នភាព អំពីសកម្មភាពពាក់ព័ន្ធ នឹងវីរុសកូវិត ១៩ គិតត្រឹមថ្ងៃទី២៥ ខែកម្ភៈឆ្នាំ២០២០ ដោយធ្វើការរួមគ្នាជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ មិនមានករណីណាមួយវិជ្ជមាននោះទេ ។
យោងតាមសេចក្តីប្រកាស របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឲ្យដឹងថា ដោយបានប្រើប្រាស់សមត្ថភាពមន្ទីរពិសោធន៍ មានជីវសុវត្ថិភាពកំរិតទី៣(BLS-3-level) រួមជាមួយការវិភាគមន្ទីរពិសោធន៍មួយចំនួន និងយោងតាមការណែនាំបឋម របស់អង្គការសុខភាពពិភពលោក(WHO) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានអនុវត្ត បានពិនិត្យសុពលភាព និងធានាបាននូវសមត្ថភាពធ្វើរោគវិនិច្ឆ័យរក និងរួមឆ្លើយតបទៅនឹងការឆ្លងវីរុសកូរ៉ូណាថ្មី(កូវិត ១៩) នៅក្នុងប្រទេសកម្ពុជា។តាមរយៈការធ្វើយ៉ាងជិតស្និទ្ធ ជាមួយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)នៃក្រសួងសុខាភិបាល ដែលជាអង្គភាពសម្របសម្រួល ទទួលបានការចាត់តាំង ក្នុងការរាយការណ៍ករណីសង្ស័យ វត្ថុវិភាគជាតម្បារច្រមុះ និងបំពង់ក ពីករណីសង្ស័យទាំងនោះ ត្រូវបានបញ្ជូនទៅIPCយ៉ាងទាន់ពេលវេលា និងបានធ្វើការវិភាគភ្លាមៗ, វត្ថុវិភាគទាំងអស់ត្រូវបានធ្វើវិភាគ ដោយវិធីសាស្រ្តមន្ទីពិសោធន៍ ដែលមានសុពលភាព។ ករណីសង្ស័យត្រូវបានធ្វើតេស្ត ដោយច្រើនវិធីសាស្រ្តផ្សេងៗគ្នា ដើម្បីធានាបាននូវសុពលភាពលទ្ធផល។
នៅថ្ងៃទី២៧ ខែមករា IPC បានធ្វើតេស្តឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មី ដំបូង និងតែមួយគត់នៅប្រទេសកម្ពុជា ដែលជាអ្នកដំណើរពីទីក្រុងវូហានប្រទេសចិន មកប្រទេសកម្ពុជា។គិតត្រឹមថ្ងៃទី ២៥ ខែកុម្ភៈម្សិលមិញនេះ ប្រព័ន្ធការងារ CDC/IPC ទទួលបានការរាយការណ៍ចំនួន៥៥ករណីសង្ស័យ(៦១វត្ថុវិភាគ) និង៨ករណីប៉ះពាល់ជិតស្និទ្ធ(១១វត្ថុវិភាគ) តាមរយៈប្រព័ន្ធរាយការណ៍នេះ។
នៅថ្ងៃទី១២ខែកុម្ភៈ IPC ត្រូវបានស្នើឱ្យជួយគាំទ្រដល់ក្រសួងសុខាភិបាល ផ្នែកសកម្មភាពក្រៅប្រព័ន្ធរាយការណ៍ខាងលើ ដើម្បីអនុញ្ញាតឲ្យមានការចូលចត និងផ្ទេរអ្នកដំណើរពីនាវាទេសចរណ៍ westerdam។ ដំបូងបង្អស់វត្ថុវិភាគយកពីអ្នកដំណើរលើនាវាទេសចរណ៍westerdam ចំនួន២០នាក់ ដែលមានរោគសញ្ញាត្រូវបានធ្វើតេស្ត នឹងមានលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណាថ្មី, បន្ទាប់មកវត្ថុវិភាគសរុបចំនួន១៥៨០ យកពីអ្នកដំណើរនាវាទេសចរណ៍ westerdam ចំនួន៨០៤នាក់ នឹងយកពីបុគ្គលិកនាវានោះចំនួន៧៧៦នាក់ ដែលអ្នកទាំងនោះមិនមានរោគសញ្ញា ត្រូវបានធ្វើតេស្តនឹងមានលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណាថ្មី ។ ទេសចរណ៍ westerdam ចំនួន ៨០៤នាក់ និងយកពីបុគ្គលិកនាវានោះចំនួន៧៧៦នាក់ ដែលអ្នកទាំងនោះមិនមានរោគសញ្ញាត្រូវបានធ្វើតេស្ត នឹងមានលទ្ធផលវិជ្ជមានវីរុសកូរ៉ូណាថ្មី។
ប្រភពដដែលបានបន្តថា IPCក៏បានចូលរួមក្នុងការធ្វើតេស្តវត្ថុវិភាគ យកពីបុគ្គលិកមិនមានរោគសញ្ញាចំនួន៣៦នាក់ នៃនាវាទេសចរណ៍world dream នឹងយកពីនិស្សិតខ្មែរមិនមានរោគសញ្ញាចំនួន៤១នាក់ ដែលសិក្សានៅប្រទេសចិន ដោយតេស្តវត្ថុវិភាគទាំងអស់នោះ មានលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណាថ្មី។ IPCនៅតែបន្តការគាំទ្រ និងធ្វើការយ៉ាងជិតស្និត ជាមួយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងCDC នៃក្រសួងសុខាភិបាល នឹងបន្តទទួលវត្ថុវិភាគ ដើម្បីធ្វើតេស្តលើករណីសង្ស័យ ឆ្លងវីរុសកូរ៉ូណាថ្មី នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបន្តបង្កើនសមត្ថភាពធ្វើរោគវិនិច្ឆ័យ ពិនិត្យសុពលភាពនៃសម្ភារៈវិភាគថ្មីៗ ព្រមទាំងជួយកសាងសមត្ថភាពមន្ទីរពិសោធន៍ របស់វិទ្យាស្ថានជាតិសុខាភិបាលសាធារណៈ នៃក្រសួងសុខាភិបាល។