AKP ភ្នំពេញ  ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ — គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ បានរៀបចំសិក្ខាសាលា អប់រំផ្សព្វផ្សាយការថែទាំសុខភាព  ស្តីពី វិធីការពារជំងឺ ទឹកនោមផ្អែម និងវិធីបង្ការជំងឺឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19។  ពិធីនេះបានធ្វើឡើងនាថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូល រួមពីសំណាក់លោក  ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោកស្រី ឃួន គឹមនី ប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ងី មានហេង ប្រធាន មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងបងប្អូនស្ត្រីប្រមាណ ជាង៥០០នាក់ មកពីខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ លោក ជួប ខុន បានមានប្រសាសន៍ថា អង្គសិក្ខាសាលាអប់រំផ្សព្វផ្សាយថែទាំស្តីពី វិធីការពារជំងឺទឹក នោមផ្អែម បង្ការជំងឺឆ្លងវីរុសកូរូណាថ្មីឬកូវីដ១៩ របស់គណៈកម្មាធិការ ពិគ្រោះយោបល់ស្ត្រីនិងកុមារនៃក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នេះធ្វើឡើងដើម្បី អបអរសាទរទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រស្របពាក្យស្លោក អរគុណសន្តិភាព។ លោក ជួប ខុន បន្តថា ការចូលរួមរបស់បងប្អូនស្ត្រី ក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ គឺសុទ្ធសឹងជាធនធានមនុស្សរបស់រាជធានីភ្នំពេញ ដែលសំខាន់នោះគឺការយល់ដឹងអំពីវិធី បង្ការការពារ និងវិធីថែទាំសុខភាព។ លោកក៏បាន សម្ដែងការកោត សរសើរដោយស្មោះ ចំពោះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងសហការជាមួយមន្ទីរសុខាភិបាលរាជធានី បង្កើតឱ្យមានសិក្ខាសាលានេះឡើង។ លោកបន្តទៀតថា យើងទាំងអស់គ្នាមិនថាស្ត្រីឬបុរសទេ គឺមានមួយចំនួនបាន និងកំពុងកើតជំងឺ និងមានមួយចំនួនទៀត នឹងមានរោគសញ្ញានៃជំងឺទឹកនោមផ្អែមដែរ ដែលយើងចាំបាច់ត្រូវដឹងពីវិធីការពារ និងថែទាំសុខភាពឱ្យបានប្រសើរ។  លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញក្នុងឱកាសនៃការ ធ្វើបទបង្ហាញនៃជំងឺទាំងពីរនេះបានលើកឡើងថា កង្វះការធ្វើពលកម្ម ដូចជាមិនមានការហាត់ប្រាណ វាជាដើមចមបង្កើតឱ្យមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីកជាដើម។ ដូចនេះ លោកស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្ការ ជំងឺទឹកនោមផ្អែមឱ្យបានល្អ ត្រូវហាត់ប្រាណឱ្យបានច្រើន មានរបបអាហារត្រឹមត្រូវ ជាមួយនឹងការរក្សាទម្ងន់ផងដែរ។  លោក ងី មានហេង  បានបញ្ជាក់ផងដែរថា មានប្រជាពលរដ្ឋខ្លះ មានការយល់ ច្រឡំខ្លាំង ដោយពួកគាត់យកកន្លែងលក់ថ្នាំពេទ្យ ឬគ្លីនិក ជាគ្រូពេទ្យព្យាបាលជំងឺរបស់គាត់។ នេះជាប្រការគ្រោះថ្នាក់ខ្លាំងណាស់ ដែលបងប្អូនត្រូវចៀសវាង។ ចំពោះវិធីការពារខ្លួនពីការឆ្លងវីរុសកូរ៉ូណាថ្មី លោក ងី មានហេង បានបញ្ជាក់ថា ដើម្បីបង្ការនូវជំងឺនេះ យើងត្រូវលាងដៃជាមួយនឹងសាប៊ូ ជាមួយទឹកស្អាត ឬអាល់កុលហ្សែលឱ្យបានញឹកញាប់ ខ្ទប់មាត់និងច្រមុះ ដោយក្រដាស កន្សែង ឬក្រមា នៅ ពេលក្អក និងកណ្ដាស់ ត្រូវចម្អិនសាច់ឬស៊ុតឱ្យបានឆ្អិនល្អ ចៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានជំងឺគ្រុនក្តៅ និងក្អក ឬផ្តាសាយ ចៀសវាងការប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់ សម្ភារការពារខ្លួន៕  ដោយ សួស សំរិត

AKP ភ្នំពេញ  ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ — គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ បានរៀបចំសិក្ខាសាលា អប់រំផ្សព្វផ្សាយការថែទាំសុខភាព  ស្តីពី វិធីការពារជំងឺ ទឹកនោមផ្អែម និងវិធីបង្ការជំងឺឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19។

ពិធីនេះបានធ្វើឡើងនាថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូល រួមពីសំណាក់លោក  ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោកស្រី ឃួន គឹមនី ប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ងី មានហេង ប្រធាន មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងបងប្អូនស្ត្រីប្រមាណ ជាង៥០០នាក់ មកពីខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

លោក ជួប ខុន បានមានប្រសាសន៍ថា អង្គសិក្ខាសាលាអប់រំផ្សព្វផ្សាយថែទាំស្តីពី វិធីការពារជំងឺទឹក នោមផ្អែម បង្ការជំងឺឆ្លងវីរុសកូរូណាថ្មីឬកូវីដ១៩ របស់គណៈកម្មាធិការ ពិគ្រោះយោបល់ស្ត្រីនិងកុមារនៃក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នេះធ្វើឡើងដើម្បី អបអរសាទរទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រស្របពាក្យស្លោក អរគុណសន្តិភាព។

លោក ជួប ខុន បន្តថា ការចូលរួមរបស់បងប្អូនស្ត្រី ក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ គឺសុទ្ធសឹងជាធនធានមនុស្សរបស់រាជធានីភ្នំពេញ ដែលសំខាន់នោះគឺការយល់ដឹងអំពីវិធី បង្ការការពារ និងវិធីថែទាំសុខភាព។ លោកក៏បាន សម្ដែងការកោត សរសើរដោយស្មោះ ចំពោះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងសហការជាមួយមន្ទីរសុខាភិបាលរាជធានី បង្កើតឱ្យមានសិក្ខាសាលានេះឡើង។

លោកបន្តទៀតថា យើងទាំងអស់គ្នាមិនថាស្ត្រីឬបុរសទេ គឺមានមួយចំនួនបាន និងកំពុងកើតជំងឺ និងមានមួយចំនួនទៀត នឹងមានរោគសញ្ញានៃជំងឺទឹកនោមផ្អែមដែរ ដែលយើងចាំបាច់ត្រូវដឹងពីវិធីការពារ និងថែទាំសុខភាពឱ្យបានប្រសើរ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញក្នុងឱកាសនៃការ ធ្វើបទបង្ហាញនៃជំងឺទាំងពីរនេះបានលើកឡើងថា កង្វះការធ្វើពលកម្ម ដូចជាមិនមានការហាត់ប្រាណ វាជាដើមចមបង្កើតឱ្យមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីកជាដើម។ ដូចនេះ លោកស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្ការ ជំងឺទឹកនោមផ្អែមឱ្យបានល្អ ត្រូវហាត់ប្រាណឱ្យបានច្រើន មានរបបអាហារត្រឹមត្រូវ ជាមួយនឹងការរក្សាទម្ងន់ផងដែរ។

លោក ងី មានហេង  បានបញ្ជាក់ផងដែរថា មានប្រជាពលរដ្ឋខ្លះ មានការយល់ ច្រឡំខ្លាំង ដោយពួកគាត់យកកន្លែងលក់ថ្នាំពេទ្យ ឬគ្លីនិក ជាគ្រូពេទ្យព្យាបាលជំងឺរបស់គាត់។ នេះជាប្រការគ្រោះថ្នាក់ខ្លាំងណាស់ ដែលបងប្អូនត្រូវចៀសវាង។

ចំពោះវិធីការពារខ្លួនពីការឆ្លងវីរុសកូរ៉ូណាថ្មី លោក ងី មានហេង បានបញ្ជាក់ថា ដើម្បីបង្ការនូវជំងឺនេះ យើងត្រូវលាងដៃជាមួយនឹងសាប៊ូ ជាមួយទឹកស្អាត ឬអាល់កុលហ្សែលឱ្យបានញឹកញាប់ ខ្ទប់មាត់និងច្រមុះ ដោយក្រដាស កន្សែង ឬក្រមា នៅ ពេលក្អក និងកណ្ដាស់ ត្រូវចម្អិនសាច់ឬស៊ុតឱ្យបានឆ្អិនល្អ ចៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានជំងឺគ្រុនក្តៅ និងក្អក ឬផ្តាសាយ ចៀសវាងការប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់ សម្ភារការពារខ្លួន៕

ដោយ សួស សំរិត