សម្ដេចតេជោ អះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចស្ថិតក្នុងរង្វង់៦ភាគរយ ក្នុងឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ លោកស្រី ទុយ សូលីដា
MC៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចស្ថិតក្នុងរង្វង់៦ភាគរយ ក្នុងឆ្នាំ២០២០នេះ ក្រោយពីសេដ្ឋកិច្ច ពិភពលោកជួបប្រទះបញ្ហា ដែលបណ្ដាលឲ្យសេដ្ឋកិច្ចកម្ពុជាមានការថម ថយ។
ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់សិស្សសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៥កុម្ភៈនេះ សម្តេចតេជោ ហ៊ុ ន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាន៍ថា ក្នុងឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចកម្ពុជា អាចស្ថិតក្នុងរង្វង់៦ភាគរយ។ សម្តេចតេជោ លើកឡើងថា « មុនវិរុសកូវីដ ផ្ទុះឡើងសេដ្ឋកិច្ចពិភពលោកមានការថមថយ ហើយសេដ្ឋកិច្ចតាមប្រទេសនីមួយៗ ក៏មានថមថយរាប់ទាំងកម្ពុជាផងដែរ។ សមេ្ដចតេជោបានឲ្យដឹងទៀតថា រដូវនេះជារដូវដែលពោពេញទៅដោយទេសចរណ៍ តែផ្ទុយទៅវិញវិស័យទេសចរណ៍នៅកម្ពុជាបែជាមានការធ្លាក់ចុះទៅវិញ។
សម្ដេចតេជោ បន្ថែមទៀតថា បច្ចុប្បន្ននេះ មានការកើតឡើងនៅវិរុសកូវីដ នៅប្រទេសចិនថែមទៀត ដែលបណ្ដាលឲ្យកម្ពុជា និងប្រទេសជាច្រើនទៀតនៅលើសកលលោក ខ្វះនូវវត្ថុធាតុដើមជាច្រើន ដើម្បីធ្វើចង្វាក់ផលិតកម្មសម្រាប់ផលិតរបស់របរជាច្រើននៅក្នុងប្រទេសរបស់ខ្លួន។ សម្ដេចតេជោ បន្ថែមថា លុះត្រាតែបណ្តាប្រទេសធំៗដូចជា អាម៉េរិក ចិន អឺរ៉ុប និងឥណ្ឌា មិនមានវិបត្តិណាមួយកើតឡើង ព្រោះថាការរីកចម្រើនរបស់ពួកគេ វានឹងនាំទៅដល់ការរីកចម្រើនរបស់យើងដែរ ព្រោះយើងចាត់ទុកពួកគេជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចពិភពលោក៕
សំឡេង៖ សេដ្ឋកិច្ចតាមប្រទេសនីមួយៗ ក៏មានការថមថយ រាប់ទាំងយើង ដោយឆ្នាំទៅ យើងសម្រេច ៧,១ភាគរយ ក៍ប៉ុន្តែច្បាប់ សំរាប់ការគ្រប់គ្រងឆ្នាំ២០២០នេះ យើងដាក់ត្រឹមតែគោលដៅ ៦,៥ភាគរយ ក៏ប៉ុន្តែពេលនេះយើងរំពឹងគិតថា ប្រហែលជាលទ្ធភាពនៃការសម្រេច ៦,៥ភាគរយទៅមិនរួចទេ ជាស្ថានភាពពិតប្រាកដ តែយើងអាច ថានៅជុំវិញ ៦ភាគរយ វាអាចលើ ៦ភាគរយបន្តិច ឬក្រោម ៦ភាគរយបន្តិច ព្រោះជាដំណាក់កាលដែលយើងឆ្លងកាត់នៅការលំបាក ក្រាន់តែឥលូវប៉ះទង្គិច លើវិស័យទេសចរណ៍ចំណូលដែលបានមកពី វិស័យទេសចរណ៍មានការធ្លាក់ចុះ ប៉ះទង្គិចទៅលើសង្វាក់ផលិតកម្មមួយចំនួនដែលផ្តល់វត្ថុធាតុដើម ពី ប្រទេសចិន ហើយមិនមែនគ្រាន់តែកម្ពុជាទេ ប្រទេសមួយចំនួនក៏មានផលិតផលនាំវត្ថុធាតុដើមពីប្រទេស ចិនផងដែរ អញ្ជឹងសុទ្ធតែរងការប៉ះពាល់ទាំងអស់ អញ្ជឹងការគិតគូដែលនាំអោយប្រទេសចិនគ្រោះថ្នាក់ វាក៍ក្លាយទៅជាការសម្លាប់ខ្លួនឯ៕