អ្នកជំងឺវីរុស COVID-19 នៅប្រទេសចិនចំនួន២៧,៣២៣នាក់បានជាសះស្បើយ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
អ្នកជំងឺវីរុស COVID-19 នៅប្រទេសចិនសរុបចំនួន ២៧,៣២៣នាក់ហើយដែលជាសះស្បើយ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ ខណៈករណីឆ្លងថ្មីមានអត្រាធ្លាក់ចុះក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០។
តាមរបាយការណ៍របស់គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងទៀតថាកាលពីថ្ងៃចន្ទម្សិលមិញមានអ្នកជំងឺចំនួន ២,៥៨៩នាក់ បានជាសះស្បើយហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យផងដែរ។ដូច្នេះ ចំនួនអ្នកជាសះស្បើយពីជំងឺឆ្លង COVID-19 កើនឡើងដល់ ២៧,៣២៣នាក់នៅទូទាំងប្រទេសចិន។តួលេខនេះបង្ហាញអំពីប្រសិទ្ធភាពនៃការទប់ស្កាត់ការរីករាលដាល និងព្យាបាលជំងឺនេះរបស់អាជ្ញាធរប្រទេសចិន។
សូមបញ្ជាក់ថា ក្រៅពីចិនដីគោក ប្រទេសកូរ៉េខាងត្បូងឈរក្នុងលំដាប់ទី២ ដែល មានអ្នកឆ្លងមេរោគ COVID-19 កើនដល់ ៨៩៣ករណីនិង ៨នាក់ស្លាប់៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មានចិន