ក្រសួងព័ត៌មានស្នើប្រព័ន្ធផ្សព្វផ្សាយកុំផ្សាយពីឯកជនភាពរបស់ជនជាតិជប៉ុនដោយគ្មានការឯកភាពពីសមីខ្លួន ក្នុងករណីមានផ្ទុកCOVID19

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

MC៖ ក្រសួងព័ត៌មាននៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២០នេះ បានស្នើម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់កុំផ្សាយជាសាធារណៈនូវឯកជនភាពរបស់ជនជាតិជប៉ុននៅកម្ពុជាដោយគ្មានការឯកភាពពីសមីខ្លួន ក្នុងករណីមានផ្ទុកCOVID19 ដើម្បីរក្សាកិក្តិយស និងកុំឱ្យមានការើសអើងចំពោះអ្នកផ្ទុកជំងឺនេះ។

ការស្នើរបស់ក្រសួងព័ត៌មាននេះ យោងតាមសំណើរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាដើម្បីការបង្ការទុកជាមុនក្នុងករណីរមានជនជាតិជប៉ុនណាម្នាក់នៅកម្ពុជារកឃើញមានផ្ទុក COVID19 ជាវៀងប៉ះពាល់ដល់សិទ្ធិឯកជនរបស់គេ។ យ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃនេះ មិនមានជនបរទេស ឬប្រជាពលរដ្ឋខ្មែរណាម្នាក់បានឆ្លងជំងឺCOVID19នេះទេ ក្រៅពីជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុ៕