លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដាក់លិខិតលាលែងពីតំណែង

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានដាក់លិខិតលាលែងចេញពីតំណែងថ្វាយ ព្រះមហាក្សត្រម៉ាឡេស៊ីនៅថ្ងៃចន្ទនេះ ដើមម្បីបើកផ្លូវឆ្ពោះទៅការបង្កើតរដ្ឋាភិបាលថ្មីមួយ។អ្នកនាំពាក្យពីការិយាល័យនាយករដ្ឋមន្ត្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីនោះទេ ដោយគ្រាន់តែនិយាយថាសេចក្តីថ្លែងការណ៍មួយនឹងត្រូវចេញក្នុងពេលឆាប់ៗនេះ។
សូមបញ្ចាក់ថា នាយករដ្ឋមន្ត្រីវ័យ ៩៤ ឆ្នាំរូបនេះ បានឡើងកាន់ដំណែងដឹកនាំប្រទេសម៉ាឡេស៊ី ជាលើកទី ២ កាលពីខែឧសភា ឆ្នាំ ២០១៨ ក្រោយពីបានទទួលការបោះឆ្នោតគាំទ្រយ៉ាងច្រើនពីប្រពលរដ្ឋម៉ាឡេស៊ី៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters