ប្រមុខរាជរដ្ឋាភិបាលបន្តបង្កើនប្រសិទ្ធភាពក្នុងការធ្វើដំណើរតាមផ្លូវគមនាគមន៍ឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា

MC៖ប្រមុខរាជរដ្ឋាភិបាល បន្តបង្កើនប្រសិទ្ធភាពក្នុងការធ្វើដំណើរតាមផ្លូវគោកផ្លូវទឹកនិង​ផ្លូវអាកាសរបស់កម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀតដើម្បីសម្រួលដល់ការធ្វើអាជីវកម្ម របស់ប្រជាពលរដ្ឋ។

ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាតិអំពីស្ថានភាពថ្មីៗចុងក្រោយពាក់ព័ន្ធប្រទេស​កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា វិស័យដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាសរបស់កម្ពុជា នឹងបន្តស្ថាបនាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យការដឹកជញ្ជូន ទំនិញដែលត្រូវនាំចេញ-នាំចូល ទៅក្រៅប្រទេស ឬនៅក្នុងស្រុកអាចនាំចេញទៅតំបន់នោះផ្ទាល់តែម្តង ដោយមិនចាំបាច់ឆ្លងកាត់តំបន់ផ្សេងៗបន្ត។

សំលេង«បង្កើនប្រសិទ្ធភាពនៃការធ្វើដំណើររួមគ្នាតាមផ្លូវគោក, ផ្លូវទឹក និង ផ្លូវអាកាស ជាពិសេស ជាមួយប្រទេសជិតខាង (ដូចជា បាងកក-សៀមរាប និង ហូជីមិញ-សៀមរាប) ពិសេស តាមរយៈ រថយន្តក្រុង ឬ រថយន្តផ្ទាល់ខ្លួន ដោយធ្វើការសម្របសម្រួលដោះស្រាយប្រកបដោយប្រសិទ្ធភាព នូវបញ្ហាប្រឈមនានាដែលកើតមានឡើងនៅកន្លែងទទួលសេវាកម្មឆ្លងកាត់ព្រំដែន និង បញ្ហាពាក់ព័ន្ធដទៃទៀត»៕