មនុស្សស្លាប់ដោយសារវីរុស Covid-19 នៅប្រទេសចិនបានកើនឡើងដល់ ២៥៩២ នាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
គណៈកម្មការសុខាភិបាលចិន នៅព្រឹកថ្ងៃសុក្រនេះបានបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ ១៩ (កូរ៉ូណាថ្មី ឬ Covid-19) បានកើនឡើងដល់ ២៥៩២នាក់ហើយ ខណៈចំនួនអ្នកឆ្លងបានកើនដល់ ៧៧,១៥០នាក់។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃ ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០។
អាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងទៀតថា នៅក្នុងខេត្តហ៊ូប៉ីដែលជាកន្លែងផ្ទុះការឆ្លងមេរោគ COVID-19 បំផុត នៅពេលនេះមាន អត្រានៃការឆ្លងមានការធ្លាក់ចុះគួរឲ្យកត់សំគាល់ក្នុងរយៈពេលចុងក្រោយនេះ ដែលនេះបង្ហាញឲ្យឃើញពីប្រសិទ្ធភាពនៃការទប់ស្កាត់ការរីករាលជំងឺរបស់ប្រទេសចិន។
សូមបញ្ជាក់ថា ក្រៅពីចិនដីគោក មានកោះតៃវ៉ាន់ ហុងកុង ប្រទេសជប៉ុន អ៊ីរ៉ង់ បារាំង និងហ្វលីពីនជាដើមក៏បានអះអាងពីករណីស្លាប់ ដោយសារមេរោគឆ្លង COVID-19 ហើយពេលនេះគឺបូកថែមកូរ៉េខាងត្បូងផងដែរដែលកំពុងមានការរីករាលដាលខ្លាំងដែលពេលនេះមានអ្នកឆ្លងCOVID-19កើនឡើងដល់ជាង៧០០នាក់ និងអ្នកស្លាប់ចំនួន៧នាក់៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters