​ ​អាជ្ញាធរជាតិអប្សរា ស្នើភាគីកូរ៉េឱ្យជួយបណ្តុះបណ្តាល អ្នកជំនាញជាតិលើការរៀបចំកសាងឃ្លាំងរក្សាបុរាណវត្ថុ

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរ​ជាតិ​អ​ប្សរា បានស្នើភាគីកូរ៉េឱ្យជួយបណ្តុះ បណ្តាលអ្នកជំនាញជាតិលើ​ការរៀបចំកសាង​ឃ្លាំងរក្សា​បុ​រា​ណវត្ថុមួយតាម របៀបនៅប្រទេស កូរ៉េដែលអាចការពារអគ្គិភ័យទឹកជំនន់ និងគ្រោះ​ធម្ម​ជា​តិ​ដ​ទៃ​ទៀ​ត។ នេះបើតាមហ្វេសប៊ុក ក្រសួង​វ​ប្ប​ធ​ម៌​និងវិចិត្រសិល្បៈ។

សំណើនេះ ធ្វើឡើងក្នុងឱកាសទទួលស្វាគមន៍អគ្គនាយកមូលនិធិបេតិកភណ្ឌវប្បធម៌ កូរ៉េ (Korea Cultural Heritage Foundation, KCHF) លោក PARK Hae Soo និងគណៈ ប្រតិភូ​នៅទី​ស្នា​ក់​កា​រ​អា​ជ្ញា​ធ​រ​ជាតិអប្សរា ខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០​២០។ ភាគីកូរ៉េបានទទួលសំណើនេះនឹងរៀបចំក​ម្មវិធីបណ្តុះប​ណ្តាលនៅ​ពេ​លអ​នាគ​ត​។ ​ទន្ទឹ​ម​នឹងនេះ ភាគីកូរ៉េបានស្នើអាជ្ញាធរជាតិអប្សរា ជួយសម្រួលរកទីតាំងសាងស​ង់រោ​ងពិ​ព័​រ​ណ៍​កា​រ​ងារក្នុងដំណាក់កាលទី២ និងទីតាំងចម្ការថ្មដែលរើពីព្រះ​លានជល់ដំរីសម្រាប់ការងារ​ជួស​ជុ​ល​ទៅ​អ​នាគត។

ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យប្រើប្រាស់ទីធ្លា​ខាងមុខព្រះលា​នជ​ល់ដំរីតាមសំណើសុំ និងអនុញ្ញាតឱ្យកែសម្រួលរោងពិព័រណ៍ដែលមានស្រាប់ ដោយសារ​ទី​តាំ​​​ងនេះល្អ សមស្របតាមពេលរៀបចំផ្លូវថ្មីឆ្លងកាត់តំបន់នេះ និងទីតាំង​លក់​ដូរ​ត្រូវ​រំកិ​លទៅ​ខាង​ជើងដែរ។

សូមរម្លឹកថា ស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េបានជួយ​ជ្រោមជ្រែងអា​ជ្ញាធរ​ជាតិ​អ​ប្ស​​​រានៅអង្គរតាំងពីឆ្នាំ២០១៥មក តាមរយៈគម្រោងអភិរក្សនិងជួសជុល​ក្រុមប្រាសា​ទ​ព្រះពិធូ​រ​នៃ​​រមណី​យដ្ឋានអង្គរក្នុងដំណាក់កាលទី១។ បច្ចុប្បន្ន កំពុងដំណើរការដំណាក់កាល​ទី២ លើ គម្រោងអភិរក្ស និងជួស​ជុលប្រាសាទ​ជ​ម​​ នៃក្រុមប្រាសាទព្រះពិធូរ និងព្រះលានជល់ដំរី ក្នុងអង្គរធំ ចាប់ពីឆ្នាំ២០១៩ ដល់២០២៣។ គម្រោងការងាររបស់កូរ៉េមិនត្រឹមតែការងារអភិរក្ស និងជួសជុលទេ គឺមានកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើតមន្ទីរពិសោធន៍ ស្តង់ដារអន្តរជាតិលើការងារអភិរក្ស និងស្រាវជ្រា​​វវិទ្យាសាស្រ្តផងដែរ។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរ​ជាតិ​អ​ប្សរាបាន​វា​យ​​តម្លៃខ្ពស់លើគម្រោង​ជំនួយ លើ​ការ​បណ្តុះ​បណ្ពា​លធ​ន​ធា​ន​​ម​នុស្ស និងមន្ទីរពិសោធន៍នេះ៕

ដោយ គង់ សិរីរ័ត្ន