កាកបាទក្រហមកម្ពុជា និងក្រសួងអប់រំបន្តនិរន្តរ៍ភាពការងារយុវជនក្នុងសកម្មភាពមនុស្សធម៌លើកទី៣រយៈពេល១០ ឆ្នាំ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

MC៖ កាកបាទក្រហមកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡាបានសហការគ្នាបន្តនិរន្តរ៍ភាពការ​ងារយុវជន​ក្នុងសកម្មភាពមនុស្សធម៌លើកទី៣រយៈពេល១០ឆ្នាំចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០៣០ ខាងមុខដើម្បីចូលរួមចំ​ណែកអភិវឌ្ឍន៍ គំនិត ទស្សនៈ និងលើកកម្ពស់ចែករំលែកក្នុងន័យនមនុស្សធម៌។

          ការសហការនេះធ្វើឡើងតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរវាង លោកជំទាវ ពុំចន្ទីនី អគ្គលខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡានាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២០ ។

លោកជំទាវ ពុំចន្ទីនី អគ្គលខាធិការកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា     នេះជាលើកទី៣ហើយដែលភាគីទាំងពីរបានឯកភាពគ្នាលើការងារមនុស្សធម៌ចាប់តាំងពីឆ្នាំ១៩៩៦មក។ លោកជំទាវបញ្ជាក់ថា ភារកិច្ចដែលត្រូវបំពេញលើកកាងារមនុស្សធម៌នេះ ក្រសួងអប់រំ យុវជននិងកីឡា និងកាកបាទក្រហម នឹងគាំទ្រហើយជំរុញឱ្យវជនដែលជាសិស្សស្សានុសិស្ស និងនិស្សិតចូលរួមការងារសង្គមឱ្យកាត់តែច្រើនឡើងថែមទៀត ដូចជាការអប់រំ ពីបញ្ហាបរិស្ថាន សុត្ថិភាពចរាចរណ៍  មិត្តអប់រំមិត្ត ការបរិច្ចាគឈាម និងកម្មភាពមនុស្សធម៌ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ។ ស្ថាប័នទាំងពីរនឹងបន្តពង្រឹងសមត្ថភាពពង្រីកកម្លាំងយុវជនក្នុងចំណោមសមាជិកអង្គការមហាជននៅកម្ពុជា ដូចជា ៖ យុវជនក្រីក្រ យុវជនស...ក និងយុវជនកាយរឹទ្ធិជាតិ ឱ្យទៅជាបណ្តាញដ៏រឹងមាំ និងជាចលកករ នៃវប្បធម៌សន្តិភាព ឯកភាព មាននិរន្តរ៍ភាពប្រកបដោយប្រសិទ្ធិភាពខ្ពស់។

 ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានចាត់ទុកថា  អនុស្សារណៈយោគយល់​​គ្នានៅពេលនេះ គឺជាការជំរុញឱ្យយុជនកម្ពុជាកាន់​​តែច្រើនបានចូលរួមក្នុងការងារមនុស្សធម៌គ្រប់លំដាប់ថ្នាក់ និងទទួលបានបទពិសោធន៍ល្អៗលើការងារសង្គមក្នុងពេលដែលពួកគេកំពុងសិក្សាមុននឹងឈានទៅបំរើការងារផ្សេងៗ៕