កូរ៉េខាងត្បូងរកឃើញចំនួនអ្នកឆ្លង COVID-19 ថ្មី៥២ករណីបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
យោងតាមអាជ្ញាធរកូរ៉េខាងត្បូងបានអះអាងថា រកឃើញចំនួនអ្នកឆ្លង COVID-19 ថ្មី៥២ករណីបន្ថែមទៀតនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ១៥៦ករណី នៅទូទាំងប្រទេស។នេះបើតាមការចេញផ្សាយរបស់របស់សារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី ២១ ខែកុម្ភៈ ឆ្នាំ២០២០។
អាជ្ញាធរកូរ៉េខាងត្បូងបានឲ្យដឹងទៀតថា ក្នុងចំណោម៥២ករណីថ្មីៗខាងលើ មាន ៤១ករណីបានរកឃើញនៅក្រុងដេហ្គូ (Daegu) ហើយករណីឆ្លងភាគច្រើន គឺកើតចេញពីព្រះវិហារគ្រិស្តមួយកន្លែងដែលស្ថិតចម្ងាយ ៣០០គីឡូម៉ែតពីរដ្ឋធានីសេអ៊ូល ខណៈ០៣ករណីផ្សេងទៀត ស្ថិតនៅក្នុងរដ្ឋធានីសេអ៊ូលតែម្តង។
សូមបញ្ជាក់ថា ក្រៅពីចិនដីគោក ប្រទេសជប៉ុន អ៉ីរ៉ង់ បារាំង កោះតៃវ៉ាន់ ហុងកុង និងហ្វលីពីនជាដើមក៏បានអះអាងពីករណីស្លាប់ ដោយសារមេរោគឆ្លង COVID-19 ផងដែរ ហើយពេលនេះគឺបូកថែមកូរ៉េខាងត្បូងមួយករណីទៀតផងដែរ៕
ប្រភព៖សារព័ត៌មាន Channel News Asia