មនុស្សស្លាប់ដោយសារវីរុស Covid-19 នៅប្រទេសចិនបានកើនឡើងដល់ ២២៣៦នាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


គណៈកម្មការសុខាភិបាលចិន នៅព្រឹកថ្ងៃសុក្រនេះបានបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ ១៩ (កូរ៉ូណាថ្មី ឬ Covid-19) បានកើនឡើងដល់ ២២៣៦នាក់ហើយ ខណៈចំនួនអ្នកឆ្លងបានកើនដល់ ៧៥,៤០០នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០។
អាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងទៀតថា នៅក្នុងខេត្តហ៊ូប៉ីដែលជាកន្លែងផ្ទុះការឆ្លងមេរោគ COVID-19 បំផុត នៅពេលនេះមាន អត្រានៃការឆ្លងមានការធ្លាក់ចុះគួរឲ្យកត់សំគាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ដែលនេះជាបង្ហាញឲ្យឃើញពីប្រសិទ្ធភាពនៃការទប់ស្កាត់ការរីករាលជំងឺរបស់ប្រទេសចិន។
សូមបញ្ជាក់ថា ក្រៅពីចិនដីគោក មានកោះតៃវ៉ាន់ ហុងកុង ប្រទេសជប៉ុន អ៊ីរ៉ង់ បារាំង និងហ្វីលីពីនជាដើមក៏បានអះអាងពីករណីស្លាប់ ដោយសារមេរោគឆ្លង COVID-19 ហើយពេលនេះគឺបូកថែមកូរ៉េខាងត្បូងមួយករណីទៀតផងដែរ៕