សម្តេចតេជោហ៊ុន សែន បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋព្រួយបារម្ភពីការខ្វះខាតថាមពលអគ្គិសនី នៅក្នុងរដូវប្រាំងនេះ

វិទ្យុជាតិកម្ពុជា៖ លោកហុក សុខរិន
MC: សម្តេចតេជោហ៊ុន សែន បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋព្រួយបារម្ភពីការខ្វះខាតថាមពលអគ្គិសនី នៅក្នុងរដូវប្រាំងនេះ បើទោះបីស្ថានភាពបច្ចុប្បន្នមានអាកាសធាតុក្តៅក៏ដោយ។
ថ្លែងនៅក្នុងពិធីបិទសន្និបាតត្រួតពិន្យការងារឆ្នាំ២០១៩និងទិសដៅការងារឆ្នាំ ២០២០របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា មកដល់ពេល នេះប្រភពទឹកដែលប្រើប្រាស់សម្រាប់ថាមពលវារីអគ្គិសនីទើបតែប្រើប្រាស់អស់២០ភាគរយ ពោលគឺនៅសល់៨០ភាគរយទៀតដូច្នេះកម្ពុជាគ្មានបារម្ភពីការខ្វះខាតថាមពលអគ្គិសនីឡើយ។ សម្តេចបញ្ជាក់ថា ការសល់ប្រភពទឹកដ៏ច្រើននេះ ដោយសារតែកម្ពុជាមានបទពិសោធន៍កាលពី ឆ្នាំ២០១៩កន្លងទៅ។ សម្តេចតេជោបញ្ជាក់ទៀតថា កម្ពុជាក៏មានប្រភពថាមពលអគ្គិសនីជាច្រើន ទៀត ដូចជាធ្យូងថ្ម ថាមពលពន្លឺព្រះអាទិត្យនិងប្រភពមួយចំនួនទៀត ដើម្បីផ្គត់ផ្គង់អគ្គិសនីជូន ប្រជាពលរដ្ឋទៅតាមសេចក្តីត្រូវការប្រើប្រាស់ប្រចាំថ្ងៃ និងផ្នែកឧស្សាហកម្ម៕
សម្លេង«សមត្ថភាពនៃការផលិតអគ្គិសនីដើម្បីផ្គត់ផ្គង់អគ្គិសនី មិនលំបាកដូចឆ្នាំ២០១៩កន្លងទៅ ទេ ម្យ៉ាងទៀតប្រភពថាមពលដែលចេញពី ការប្រើប្រាស់អគ្គិសនីដោយធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងថាមពលអគ្គិសនីពីឡាវប្រមាណ២០០មេហ្គាវ៉ាត់ បានចូលមកដល់កម្ពុជារួចហើយ។ អគ្គិសនី ដែលយើងត្រៀមបំរុងកំពុងតែសាងសង់ចំនួន៤០០មេហ្គាវ៉ាត់ ដែលទិញពីហ្វាំឡង់២០០មេហ្គា វ៉ាត់ និងអាល្លឺម៉ង់២០០មេហ្គាវ៉ាត់ កំពុងដំណើរការសាងសង់ ហើយគ្រោយអោយហើយនៅ មុន ចូលឆ្នាំខ្មែរខាងមុខនេះ ដូច្នេះគ្មានការកាត់អគ្គិសនីឡើយ។ បើសិនការកាត់អគ្គិសនីនៅតំបន់ ខ្លះ មានតែការតភ្ជាប់ចរន្តអគ្គិសនីតែប៉ុណ្ណោះ ពុំមែនខ្វះប្រភពអគ្គិសនីឡើយ។ ដូច្នេះសូមប្រជា ពលរដ្ឋកុំមានការភ័យខ្លាចខ្វះខាតអគ្គិសនី។ យើងកំពុងតែខិតខំតបណ្តាញអគ្គិសនីឲ្យបានគ្រប់ភូមិទំាងអស់ ដែលបច្ចុប្បន្នសម្រេចបានជាង៨០ភាគរយហើយ ។ បន្ថែមពីនេះទៀត គឺការបញ្ចុះ ថ្លៃអគ្គិសនីក្នុងខែកុម្ភៈនេះ តម្លៃ១សេនដុល្លានៅក្នុងវិស័យឧស្សាហកម្ម ដើម្បីបង្កើនការប្រកួតប្រ ជែងនៅក្នុងវិស័យឧស្សាហកម្ម»៕