ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចប្រកាសបង្កើនវិធានការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស
MC :ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចប្រកាសបង្កើនវិធានការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីបង្កើនភាពស្អាតស្អំជួយ និងធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិអោយមានភាពរីកចំរើន និងជឿនលឿន ហើយក៏បានធ្វើអោយប្រជាពលរដ្ឋមានការជឿទុកចិត្តមកលើរាជរដ្ឋាភិបាលផងដែរ ។

ក្នុងឱកាសបើកសន្និសីទសារព័ត៌មានស្ដីពី « វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច » ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ នាទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ការបង្កើនវិធានការទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ ដោយសារតែការពុករលួយនេះធ្វើឲមានផលប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរណាស់ដល់ប្រទេសជាតិ ដូចជាបង្កការខាតបង់ថវិការដ្ឋ ទ្រព្យសម្បត្តិសាធារណ: រាំងស្ទះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កឧបសគ្គដល់ធុរកិច្ច និងការបាត់បង់ដល់ការប្រកួតប្រជែង ដោយសេរី និងយុត្តិធម៌ ហើយរំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឲប្រជាពលរដ្ឋបាត់បង់ជំនឿមកលើរាជរដ្ឋាភិបាល ។
ឯកឧត្តមបានបន្តទៀតថា ជាវិធានការទប់ស្កាត់ និងប្រឆាំងអំពើពុករលួយនេះ ក្រសួង និងពង្រឹងការការចុះតាមដានធ្វើអធិការកិច្ចគ្រប់ក្រសួង ស្ថាប័ន អង្គភាព ទាំងវិស័យរដ្ឋ និងឯកជន ដើម្បីធានាគ្រប់ស្ថាបន័និងបុគ្គលនានាមិនអាចប្រព្រឹត្តអំពើពុករលួយ។
សម្លេង « ដើម្បីប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺត្រូវប្រើទៅលើអភិក្រមជាសារវ័ន្តចំនួនបីគឺ : ការអប់រំបង្ការទប់ស្កាត់ជាមុន ការអនុវត្តច្បាប់ និងការចូលរួមគាំទ្រពីមហាជន »
សូមបញ្ចាក់ថា កាលពីឆ្នាំ ២០១៩ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានជំរុញឲ្យស្ថាប័នសាធារណៈនិងវិស័យឯកជនរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាលុបបំបាត់អំពើពុករលួយឲ្យកាន់តែមានប្រសិទ្ធភាព ៕