មនុស្សពីរនាក់ស្លាប់ដំបូងដោយសារវីរុស Covid-19 នៅមជ្ឈឹមបូព៌ា

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
ក្រសួងសុខាភិបាលប្រទេសអ៊ីរ៉ង់បានអះអាងថា មនុស្សពីរនាក់បានស្លាប់ដោយវីរុស Covid-19 ដែលជាករណីដំបូងនៅក្នុងប្រទេសសារធារណរដ្ឋអ៊ីស្លាមមួយនេះ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០។
យោងតាប្រភពពីអាជ្ញាធរសុខាភិបាលអ៊ីរ៉ងបានអោយដឹងថាឲ្យដឹងទៀតថា អ្នកជំងឺវ័យចំណាស់ទាំងពីរ ជាពលរដ្ឋអ៊ីរ៉ង់និងជាអ្នករស់នៅក្នុងទីក្រុងហ្គម (Qom) ត្រូវបានធ្វើតេស្តរកឃើញថាមានផ្ទុកវីរុស Covid-19 ព្រមទាំងមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ជាមួយនឹងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជាអកុសលអ្នកទាំងពីរបានទទួលមរណភាពនៅក្នុងមណ្ឌលថែទាំវេជ្ជសាស្រ្ត។

សូមបញ្ជាក់ថា នេះជាករណីមនុស្សស្លាប់នៅប្រទេសផ្សេង ក្រៅពីប្រទេសចិន
ករណីស្លាប់ដោយ Covid-19 ចំនួន ៨នាក់៕
ប្រភព៖សារព័ត៌មាន Channel News Asia