ឥណ្ឌូណេស៊ី និងសហភាពអឺរ៉ុបខិតខំបញ្ចប់កិច្ចចរចា អំពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចក្នុងឆ្នាំ ​២០២០

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រទេសឥណ្ឌូណេស៊ី និងសហភាពអឺរ៉ុប (EU) បានឯកភាពគ្នាបញ្ចប់ការចរចាស្តីពីកិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយឥណ្ឌូណេស៊ី – EU នៅចុងឆ្នាំ ២០២០ នេះ ។

ការឯកភាពគ្នានេះត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Jerry Sambuaga និងស្នងការអឺរ៉ុប​សម្រាប់ពាណិជ្ជកម្ម លោក Phil Hogan នៅក្នុងកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០។

លោក Sambuaga បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីបានស្នើឱ្យពន្លឿនកិច្ចចរចាលើកិច្ចព្រមព្រៀងនេះ ហើយសំណើរបស់ខ្លួន​ត្រូវបានទទួលយកដោយសហភាពអឺរ៉ុប។ លោកបាននិយាយបន្ថែមថា នេះជាការបង្ហាញនូវពីតួនាទីពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេស​នៅអាស៊ីអាគ្នេយ៍មួយនេះ។

លោកបាននិយាយថា ជាមួយនឹងការប្តេជ្ញាចិត្តនេះ ប្រទេសឥណ្ឌូណេស៊ីត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានការចូលទៅក្នុងទីផ្សារ​អឺរ៉ុបបន្ថែមទៀត៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)