រដ្ឋាភិបាលអាល្លឺម៉ង់អនុម័តច្បាប់ប្រឆាំងនឹងខ្លឹមសារជ្រុលនិយមតាមអ៊ីនធឺណិត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២០.០២.២០)

អាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តច្បាប់មួយកាលពីថ្ងៃពុធដើម្បីប្រយុទ្ធប្រឆាំងនឹងករណីនៃការបង្ហោះខ្លឹមសារជ្រុលនិយមនិងការរើសអើងនៅលើអ៊ីនធឺណិត។

តាមច្បាប់ថ្មីបណ្តាញសង្គមត្រូវតែរាយការណ៍អំពីការផ្សព្វផ្សាយមនោគមវិជ្ជារបស់អង្គការណាមួយ​   ហើយក៏តម្រូវឱ្យរាយការណ៍អំពីការផ្សាយដែលមានលក្ខណៈជាអំពើហឹង្សាឬញុះញង់ឱ្យមានការរើសអើងដែលបង្កគ្រោះថ្នាក់ដល់ប្រទេស។

អាជ្ញាធរក៏អាចស្នើសុំលេខសម្ងាត់របស់អ្នកប្រើប្រាស់តាម​ដីការរបស់តុលាការ   ក្នុងករណីសង្ស័យថាមានឧក្រិដ្ឋកម្មធ្ងន់ធ្ងរទាក់ទងភេរវកម្មឬមនុស្សឃាតជាដើម។