ស្ពានថ្មើរជើងផ្សារដើមគរ​ ចាប់ផ្តេីមតម្លើងគ្រោងដែកតួស្ពាន​ ដែលគ្រោងបញ្ចប់ថ្ងៃទី៥ខែមិនានេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានី​ភ្នំពេញ​៖​ មន្ត្រី​រដ្ឋបាល​រាជធានីភ្នំពេញ​បានឲ្យដឹងថាស្ពានថ្មើរជើងផ្សារដើមគរលទ្ឋផលសម្រេចបាន៨៥% និងអាចរួចរាល់នៅថ្ងៃទី៥ខែមិនាខាងមុខ។
​ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធា រ ណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោកឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក និងលោកប្រធានក្រុមហ៊ុន បានចុះពិនិត្យការដ្ឋានដែលកំពុងស្ទូចតម្លើងគ្រោងដែកតួស្ពាន​ កាលពីយប់ថ្ងៃទី១៩កម្ភ:នេះ​ ។
លោក សាំ ពិសិដ្ឋ បានឱ្យដឹងថា ការសង់សង់ស្ពានអាកា ស ថ្មើ រ ជើ ង ផ្សា រ ដើ មគរ ដែលមានបណ្ដោយប្រវែង ២ ៧ ម៉ែ ត្រ និងទទឹងប្រវែង៣ ម៉ែ ត្រ គិតមកដល់ពេលនេះល ទ្ធ ផ ល សម្រេ ច បាន ៨៥% ។លោក​បន្ត​ថា ដើម្បីសុវត្ថិភាព និង បង្ការ ក្រែង មាន គ្រោះថ្នា ក់ ដល់អ្នកដំណើរជា យ ថា ហេ តុ ការ ដ្ឋានបា ន បិ ទ ច រា ចរណ៍ ឆ្លងកាត់មួយរយៈកាលពី យ ប់ មិញ នៅស្តុបផ្សារដើម គ ប្រសព្វរវាង ម ហា វិ ថីម៉ៅសេ ទុ ង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួល គោ ក ។
​ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរា ជ ធានី ភ្នំពេ ញ បានថ្លែងថា មន្ទីរសាធារណការនិងដឹក ជ ញ្ជូនរា ជធា នីភ្នំ ពេ ញ ដែលជាសេនាធិការរបស់រ ដ្ឋ បាលរា ជធា នីភ្នំ ពេញ បាននិងកំពុងលើកដែកផ្លូវ ថ្មើ រជើ ង ឆ្លងកាត់ផ្លូវក្បែរផ្សា រ ដើម គ ដើម្បីរៀបចំជាសមិទ្ធផលការ ងា ររ បស់ យើង ដែលយើងខិតខំធ្វើ នា ពេល កន្ល ងមក និងធ្វើយ៉ាងម៉េចឲ្យបាន លឿ ន និងបញ្ចប់ការស្ថាបនាផ្លូ វ អាកា សថ្មើរ ជើ ងនេះ ឲ្យមុនថ្ងៃទី៨ខែមី នា ៕