អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច នៅថ្ងៃស្អែកនេះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ៖

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ ក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច នៅថ្ងៃទី២០ ខែកុម្ភៈ ដើម្បីបង្ហាញជូនសាធារណជនឱ្យបានយល់ច្បាស់ ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ត របស់ក្រសួង។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានចេញផ្សាយនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះបានឲ្យដឹងថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងទិសដៅការងារបន្តរបស់ក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីបង្ហាញជូនសាធារណជនឱ្យបានយល់ច្បាស់ ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ត របស់ក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចក្នុងទិសដៅស្នូល ជំរុញអភិបាលកិច្ចល្អឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា វាគ្មិន ដែលនឹងអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាននេះ គឺឯកឧត្តម ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច៕