ចំនួនអ្នកស្លាប់ដោយវីរុស Covid-19 នៅហុងកុងកើនដល់២ករណី

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
មន្ត្រីសុខាភិបាលក្រុងហុងកុងបានរាយការណ៍ថា មានមនុស្សស្លាប់ម្នាក់ទៀតដោយវីរុស Covid-19 ដែលនេះគឺជាករណីស្លាប់ទី២ហើយ ខណៈករណីស្លាប់ដំបូងបង្អស់ គឺជាបុរសអាយុ ៣៩ ឆ្នាំដែលបានធ្វើដំណើរទៅទីក្រុងវូហានកាលពីខែមករា។នេះបើតាមការចេញផ្សាយរបស់សារពត័ត៌មាន Channel News Asia នៅថ្ងៃ ទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២០។
អ្នកនាំពាក្យមន្ទីរពេទ្យ Princess Margaret នៃទីក្រុងហុងកុងបានឲ្យដឹងថា បុរសវ័យ៧០ ម្នាក់ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលថ្ងៃទី ១២ កុម្ភៈ បានស្លាប់ដោយវីរុស Covid-19។អ្នកជំងឺរូបនេះ មានជំងឺទឹកនោមផ្អែមនៅជាប់នឹងខ្លួនផងដែរ ដូច្នេះធ្វើឲ្យស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនទៅៗ បន្ទាប់មកគាត់ក៏បានស្លាប់។
សូមបញ្ជាក់ថា ក្រៅពីចិនដីគោកមានករណីមនុស្សស្លាប់ដោយ COVID-19 ចំនួន ៦ ករណីផងដែរ ក្នុងនោះរួមមាន នៅហុងកុងមាន២ករណីរាប់ទាំងករណីខាងលើ ខណៈកោះតៃវ៉ាន់មាន១ករណី ជប៉ុន១ករណី ហ្វីលីពីន១ករណី និងបារាំង១ករណីផងដែរ៕
ប្រភព៖សារព័ត៌មាន Channel News Asia