រដ្ឋបាល​រាជធានីភ្នំពេញ​ ប្រគល់ម៉ូតូដឹកសំរាមទំនើបដល់គ្រប់សង្កាត់ ដើម្បីពង្រីកសេវ៉ាប្រមូលសម្រាមក្នុងរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ​ បានប្រគល់ម៉ូតូដឹកសំរាមបែបទំនើបៗចំនួន១០៥គ្រប់សង្កាត់​ ក្នុងមួយសង្កាត់១គ្រឿង​ និងរដ្ឋាករផ្សារធំថ្មីមួយគ្រឿងទៀត​ សរុបចំនួន១០៦គ្រឿង ដែល

អាចបែនចាក់សំរាមបាន ដើម្បីពង្រីកសេវ៉ាប្រមូលសម្រាមក្នុងរាជធានីភ្នំពេញ​ ។
ពិធីប្រគល់ម៉ូតូដឹកសំរាមទំនើបៗនេះ​ ជាលេីកទីបី​ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក កេីត​ ឆែ​ អភិបាលរងរាជធានីភ្នំពេញ ។
​ មន្ត្រី​រដ្ឋបាល​រាជធានីភ្នំពេញ បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ជូន ម៉ូតូដឹកសំរាមទំនើប ដែលអាចបែនចាក់សំរាមបាននេះ ទៅប្រគល់ជូនគ្រប់ខណ្ឌទាំង១៤ ដើម្បីប្រគល់បន្តអោយគ្រប់សង្កាត់ ក្នុងរាជធានីភ្នំពេញ ងាយស្រួលក្នុងការនាំយកកាក់សំណល ទៅចាក់ឬប្រមូលផ្តុំ នៅទីលានចាក់សំរាម ធ្វើយ៉ាងណាពន្លើនការងារ ប្រមូលសំរាម និងថែរក្សាបរិស្ថាន អនាម័យជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញអោយបានល្អប្រសើរ ៕