ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា បញ្ហាជំងឺកើតឡើងបច្ចុប្បន្ន បណ្ដាលមកពីការប្រែប្រួលអាធាតុ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ
MC៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា បញ្ហាជំងឺកើតឡើងថ្មីប្លែកៗបច្ចុប្បន្ន បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលមិនមែនជារឿងថ្មីនោះទេ។
ថ្លែងក្នុងឱកាស អញ្ជើញប្រគល់សញ្ញាបត្រដល់អធិការអប់រំ គរុសិស្ស គរុនិស្សិតវិទ្យាស្ថានជាតិអប់រំ ដែលបញ្ចប់ការសិក្សាឆ្នាំ២០១៨- ២០១៩ សរុបជិត២.០០០នាក់ នៅថ្ងៃព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា បញ្ហាជំងឺដែលកើតមានឡើងនៅពេលបច្ចុប្បន្ននេះ មិនមែនជារឿងថ្មីនោះទេ បើទោះបីកំពុងកើតមានបញ្ហាជំងឺជាច្រើន ក្នុងរយៈពេលចុងក្រោយនេះក៏ដោយ។ សម្ដេតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យមន្ដ្រីពាក់ពន្ធ័ទាំងអស់ ត្រូវពង្រឹងការយកចិត្តទុកដាក់ និងថែករក្សាពារពារ និងត្រូវចូលរួមសហការគ្នាឲ្យស្អិតល្មួតដើម្បីប្រយុទ្ធប្រឆាំងនូវបញ្ហាផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។ សម្ដេចតេជោបន្ដថា បញ្ហាជំងឺមួយចំនួន ដែលរួមមានទាំងជំងឺផ្ដាសសាយបក្សី ជំងឺបេសជ្រូកអាព្រិច និងជំងឺផ្សេងៗមួយចំនួនទៀតនោះវាកើតឡើងបណ្ដាលមកពីការប្រែប្រួសការអាសធាតុតែប៉ុណ្ណោះ។ សម្ដេចបញ្ជាក់ថា បញ្ហាជំងឺដែលត្រូវខ្លាចបំផុតនោះ គឺជាការរើសអើង និងការភ័យខ្លាចតែប៉ុណ្ណោះ។
សំឡេង៖ អញ្ចឹងបានថាអារឿងបញ្ហាជំងឺនេះ វាទៅ វាមក មកអំពីបញ្ហាការប្រែប្រួលអាកាសធាតុហ្នឹងឯង វាអត់ទៅណាទេ ប៉ុន្មានខែមុនយើងនៅចាំទេរឿងអីសុខៗ ប៉្ដេសជ្រូកអាព្រិក កើតនៅក្រាំងយ៉ូវ ហើយអ្នកខ្លះថាមកពីយើងដឹកជ្រូកមកពីវៀតណាម ចុះអ្នកក្រាំងយ៉ូវ ខ្វះជ្រូកស៊ីក៏អីចាំបាច់ ដឹកជ្រូកពីវៀតណាមមក ។ប៉ុន្តែការប្រែប្រួលអាកាសធាតុវៀតណាម សម្លាប់ជ្រូកអស់រាប់ម៉ឺនជ្រូក ឥឡូវនេះឃើញព័ត៌មាន មិនដឹងថាពិតដល់កម្រិតណាទេ ព្រោះថាគ្រុនផ្ដាសាយបក្សីបានឆ្លងរាលដាលនៅភាគខាងត្បូងវៀតណាមតែម្ដងអញ្ចឹងទេយើងក៏ត្រូវតែប្រយ័ត្នប្រយែងប្រយ័ត្នអារឿងបញ្ហាជំងឺមាន់នៅខាងវៀតណាមបែរជាអ្នកខាងនោះខ្លាចគេសម្លាប់មាន់ប្រឹងលក់មាន់មកខាងកម្ពុជា បញ្ជូនជំងឺគ្រុនផ្ដាសាយបក្សី មកចូលកម្ពុជាប៉ុន្តែវៀតណាមក៏មានការទទួលខុសត្រូវរបស់វៀតណាមដែរ វៀតណាមសម្លាប់ជ្រូកអស់រាប់ម៉ឺនក្បាលក្នុងពេលដែលប្ដ៉េសជ្រូកអាហ្វ្រិកកើតឡើងអញ្ចឹងជំងឺនៅលើពិភពលោកនេះវាមានច្រើន ជំងឺច្រើនហើយអារឿងកូរ៉េណានេះ ឬខូវីដ 19 នេះមិនមែនជារឿងថ្មីរឿងថ្មីគឺរឿងភ័យខ្លាចនឹងការរើសអើងតែប៉ុណ្ណឹងតែរឿងវារុសមិនមែនរឿងថ្មីទេ៕