ក្រសួងអភិវឌ្ឍន៍ជនបទបង្កើនការផ្តល់បច្ចេកទេសកសិកម្ម និងជំនាញបច្ចេកទេសវិជ្ជាជីវៈ ផ្សេងៗដល់សហគមន៍

វិទ្យុជាតិកម្ពុជា ៖ សេង សុផាន់ណា
MC ៖ ក្រសួងអភិវឌ្ឍន៍ជនបទបង្កើនការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងជំនាញបច្ចេកទេសវិជ្ជាជីវៈជាច្រើនដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ ដើម្បីបង្កើនសមត្ថភាពអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋអោយកាន់តែមានចំណូលច្រើនដោយមិនចាំបាច់ ចំណាក់ស្រុកទៅកាន់ក្រៅប្រទេស។

ឯកឧត្តម ចាន់ ដារ៉ុន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា ក្រសួងបានដាក់ចេញនូវ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍនិង កាត់បន្ថយភាពក្រក្រីក្នុងសង្គម ដែតាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ រយៈពេលខ្លីនិង មធ្យម ដើម្បី ឆ្លើយតបបាននឹងតម្រូវការទីផ្សាការងារ អភិវឌ្ឍន៍ជំនាញបច្ចេកទេសសម្រាប់មនុស្សគ្រប់វ័យ ដើម្បីឱកាសការងារ និងប្រើប្រាស់អោយនូវសក្តានុពល។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបានផ្តោត សំខាន់ការពង្រឹងគុណភាពនៃវគ្គបណ្តុះបណ្តាល ដើម្បីឲ្យសិក្ខាកាមមានជំនាញច្បាស់លាស់ អាចយកទៅអភិវឌ្ឍន៍នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួនបាន។
សំឡេង «ដំណើរការនៃវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនិងរយៈពេលវែង លើមុខវិជ្ជាសំខាន់ ចំនួន ២៨មុខ រួមមាន ៖ ១ ការអភិវឌ្ឍសហគមន៍ ២ បច្ចេកទេសចិញ្ចឹមមាន់ ៣ បច្ចេកទេសចិញ្ចឹមត្រី ៤ បច្ចេកទេសចិញ្ចឹមដាំត្រសក់ ៥ បច្ចេកទេសចិញ្ចឹមកង្កែប និងអង្ទង់ ៦ បច្ចេកទេសកែច្នៃម្ហូបអាហារ ៧ បច្ចេកទេសចិញ្ចឹមទា ៨ បច្ចេកទេសផលិតសាប៊ូលាងចាន ៩ បច្ចេកទេសបណ្តុះផ្សិត ១០ បច្ចេកទេសដាំបន្លែតាមបែបទំនើបកម្ម ១១ បច្ចេកទេសចិញ្ចឹម និងភ្ញាស់កូនមាន់ ១២ កាត់ដេរសម្លៀកបំពាក់ ១៣ អ៊ុតសក់និងកែសម្ផស្ស ១៤ កុំព្យូទ័រសម្រាប់ការងាររដ្ឋបាល ១៥ ភាសាអង់គ្លេស ១៦ បច្ចេកទេសចិញ្ចឹមនិង ព្យាបាលជ្រូក ១៧ បច្ចេកទេសធ្វើជីកំប៉ុស ១៨បច្ចេកទេសចិញ្ចឹម និងព្យាបាលមាន់ ១៩ ជួសជុលម៉ូតូគ្រប់ប្រភេទ ២០ ជួសជុលគ្រឿងម៉ាស៊ីនខ្នាតតូច ២១ ជួសជុលម៉ាញ៉េ និងទូរទស្សន៍ ២២ ផលិតគ្រឿងសង្ហារិមពីឫស្សី ២៣ បច្ចេកទេសដាំដំណាំស្រូវ ២៤ បច្ចេកទេសជួសជុល និងថែទាំអណ្តូងស្នប់ ២៥ បច្ចេកទេសដាំដំណាំគ្រួសារ ២៦ កាត់សក់បុរស ២៧ បច្ចេកទេសបណ្តុះកូនឈើ និង ផ្សាំមែកឈើ និង ២៨ បច្ចេកទេសចិញ្ចឹមក្តាមថ្ម»
សូមបញ្ជាក់ថា ក្រុមយុវជនអាចទៅសិក្សាជំនាញទំាងនេះនៅមជ្ឈមណ្ឌលចំនួន ១២ រួមមាន ៖ មជ្ឈមណ្ឌលអភិវឌ្ឍជនបទកម្ពុជា-កូរ៉េ ,ខេត្តព្រៃវែង ,ស្វាយរៀង , កំពង់ចាម , កំពង់ស្ពឺ ,តាកែវ , បាត់ដំបង , ពោសាធិ៍ , កំពត ,កំពង់ធំ , បន្ទាយមានជ័យ និងខេត្តសៀមរាប៕