មន្ទីរទេសចរណ៍ខេត្តស្ទឹងលើកចិត្តឱ្យប្រជាសហគមន៍ទេសចរណ៍អូររស្សីកណ្តាលអភិរក្ស ព្រៃឈើធម្មជាតិនិងចិញ្ចឹមឃ្មុំព្រៃសម្រាប់ផ្តល់សេវាកម្មទេសចរណ៍ ឆ្នាំ២០២០នេះ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង ៖


មន្ទីរទេសចណ៍ខេត្តស្ទឹងត្រែងលើកទឹកចិត្តឱ្យម្ចាស់ រមណីយដ្ឋានទេសចរណ៍នៅរដូវចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះត្រូវបង្កើនការលើកស្ទួយវិស័យទេសចណ៍ឲ្យកាន់តែប្រសើរឡើងថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរទៅកំសាន្តនៅខេត្តភូមិភាគឥសានត្តមួយនេះអោយបានកាន់តែច្រើន ។
លោកអ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានអោយដឹងថា៖ប្រជាសហគមន៍ទេសចរណ៍ត្រូវបង្កើនការរៀបចំកែលំអរតំបន់រមណីយ៍ដ្ឋាននិមួយៗឲ្យបានល្អទៅតាមស្តង់ដាដើម្បីមានការប្រកួតប្រជែងជាមួយខេត្តនៅជិតខាង។ ក្នុងឱកាសចុះកែសម្រួលសេវាកម្មទេសចរណ៍ នៅឃុំអូរឬស្សីកណ្តាលកាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០លោកបានបញ្ជាក់ថា៖កិច្ចការងារនេះសហគមន៍ត្រូវរៀបចំឲ្យមានភាពបៃតងស្អាត ដោយគ្រាន់តែ រក្សាព្រៃធម្មជាតិឱ្យនៅគង់វង្ស បង្កើតនៅផលិតផលទេសចរណ៍ថ្មីៗ ដូចជាការចិញ្ចឹមឃ្មុំ-សួនបន្លែ-កែច្នៃផលិតផលកសិកម្ម- វត្ថុអនុស្សវរិយ៍- ចំនីអាហារផ្សេងៗ ដើម្បីឱ្យភ្ញៀវពេញចិត្ត។
លោកអ៊ួង កុសល ប្រជាសហគមន៍ទេសចរណ៍ ឃុំអូឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែងអះអាងថា៖នៅសហគមន៍នេះលោកបានបង្កើតសេវាកម្មចិញ្ចឹមឃ្មុំមានរយៈពេល៥ឆ្នាំមកហើយ និងបានទាក់ទាញភ្ញៀវជាតិមកទស្សនាបានជាហូរហែរ។ លោកបន្តថា៖ការចិញ្ចឹមឃ្មុំនេះពួកគាត់មានបច្ចេកទេសទន់ខ្សោយធ្វើឱ្យផលិតផលមួយនេះ មិនទាន់មានភាពរីកចំរើន ឆ្លើយតមទៅនិងគម្រោងដែលចង់បាននោះទេ។ លោកថា៖បច្ចុប្បន្នលោកបានបំលាស់ទីឃ្មុំទៅរកកន្លែងដែលពួកវា មានប្រភាពផ្កាធម្មជាតិច្រើន តែត្រូវរងគ្រោះទៅដោយពពួកសត្វស្លាប ផ្សេងៗ មកសម្លាប់វាស៊ី ដែលបង្ក ឱ្យបាត់បង់សមាជិកឃ្មុំម្តងបន្តិចៗ។
លោកបានអំពាវនាវរកមន្ត្រឺជំនាញ ឬផ្នែកអង្គការដៃគូដែលធ្លាប់បណ្តុះបណ្តាលនិងបង្ហាត់បង្រៀន ឱ្យមកជួយបង្ហាញនូវបច្ចេកទេសថ្មីៗបន្ថែម ដើម្បីកុំឱ្យមុខរបរមួយនេះបាត់បង់ទៅវិញ។
សូមបញ្ជាក់ថាៈនេះជាឆ្នាំទី៤ហើយ ដែលក្រសួងទេសចរណ៍ផ្តើមឲ្យមានការប្រកួតប្រជែងរមណីយ៍ដ្ឋានស្អាតមានភាពបៃតង ស្របតាមស្តង់ដា ហើយសម្រាប់ខេត្តស្ទឹងត្រែង ឆ្នាំ២០២០នេះបានកំណត់យករមណីយដ្ឋានទេសចរណ៍អូរឬស្សីកណ្តាលសម្រាប់ដាក់ប្រកួតប្រជែងរមណីយដ្ឋានបែតង៕